Connect with us

ព័ត៌មានជាតិ

នគរបាល​ខេត្តតា​កែវចុះ​បង្ក្រាបដំ​ណាំកញ្ឆា៥ទីតាំងនៅលើខ្នងភ្នំ​

បានផុស

នៅ

ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​តាកែវ ក្នុង​ការ​បង្ក្រាប​ឈ្មួញ​ទុច្ចរិត​លួចលាក់​ដាំ​ដំណាំ​កញ្ឆា​ដោយ​ខុសច្បាប់​នៅ​ស្រុក​គីរីវង់​នោះ សមត្ថកិច្ចនៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ បាន​បន្ត​ឡើង​ភ្នំ​រុករក​ឃើញ​ដំណាំ​កញ្ឆា​មួយចំនួន​បន្ថែម​ទៀតកាលពីព្រឹក​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ​នគរបាល​ស្រុក​គីរីវង់​ បាន​ឲ្យ​ដឹងថា​ កម្លាំង​អធិការដ្ឋាន​ស្រុក​តែងតែ​សហការគ្នា​បន្ត​ប្រតិបត្តិការ​​ឡើង​ភ្នំ​រុករក​ដំណាំ​កញ្ឆា​ដែល​ឈ្មួញ​លួចលាក់​ដាំ​តាម​ជ្រ​លង​ភ្នំ​ជាប្រចាំ​។ ជាក់ស្តែង​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ថ្ងៃ​ទី​២៨​ កម្លាំង​លោក​បាន​ចុះ​សហការ​ជា​មួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំណប់​-​ព្រះបាទ​ជាន់ជុំ​-​គិរី​ចុង​កោះ​-​ភ្នំ​ដិ​ន និង​ឃុំ​អង្គ​ប្រសាទ បាន​បន្ត​ឡើង​រុករក​ស្រាវជ្រាវ​កាប់​ដុតបំផ្លាញ​ដំណាំ​កញ្ឆា​ដែល​ជន​ខិល​ខូច​លួច​ដាំ​ខុសច្បាប់ បាន​ចំនួន​០៥​ទីតាំង អាង​ស្តុ​ប​ទឹក​០៣ ​នៅ​ចំណុច​ខ្នងភ្នំ​ដុប​កំ​រ៉ែ​ង ស្ថិតក្នុង​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គីរីវង់ ដែល​មាន​ផ្ទៃដី​ប្រមាណ​៨៦២​ម៉ែត្រការ៉េ​។​

បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​ដក់​និង​កាប់​ដុតបំផ្លាញ​ដំណាំ​កញ្ឆា​ទាំងនោះ​អស់ហើយ និង​កំពុង​បន្ត​ស្រាវ​ជ្រាវ​ស្វែងរក​អ្នក​លួច​ដាំ​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

អត្ថបទ​ ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម