ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ការអត្ថាធិប្បាយខ្លះថា សម្ដេច ផ្ទេរតែតំណែងមិនបានផ្ទេរអំណាចនោះ ជាការអត្ថាធិប្បាយដ៏ល្ងឹតល្ងង់
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ចំពោះការអត្ថាធិប្បាយខ្លះដែលថា សម្ដេច ផ្ទេរតែតំណែងមិនបានផ្ទេរអំណាចនោះ ជាការអត្ថាធិប្បាយដ៏ល្ងឹតល្ងង់។

ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី ២២ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះថា «ពិតណាស់ហើយ មានការធ្វើអត្ថាធិប្បាយខ្លះថា ហ៊ុន សែន ផ្ទេរតែតំណែងទេ ក៏ប៉ុន្តែមិនបានផ្ទេរអំណាច នោះជាការអត្ថាធិប្បាយដ៏ល្ងឹតល្ងង់របស់អ្នកដែលមិនចង់យល់ ឬអាចនិយាយបានថា ចំណេះដឹងទាបពេក»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អំណាចវាផ្សាភ្ជាប់នឹងមុខតំណែង ហើយសម្ដេចមានប្រសាសន៍ថា សម្ដេច គួរតែបង្រៀនចំពោះអ្នកធ្វើអត្ថាធិប្បាយខាងលើនេះ។ «តើសមាជិកសភា អនុញ្ញាតឲ្យចុះហត្ថលេខាជំនួសនាយករដ្ឋមន្ត្រីទេ? តើប្រធានគណបក្សនយោបាយ កាន់អំណាចគឺអនុញ្ញាតឲ្យមានការចុះហត្ថលេខាជំនួសនាយករដ្ឋមន្ត្រីទេ?»។ នេះជាសំណួររបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់អ្នកអត្ថាធិប្បាយទាំងនោះ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


