ព័ត៌មានជាតិ
អតីតអ្នកដឹកនាំផលិតកម្មវិធីម្នាក់ស្នើឲ្យ អ៊ឹម ជីវ៉ា បញ្ឈប់ធ្វើរឿងមួយនេះ
ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលខណៈដែលសុខៗអតីតអ្នកដឹកនាំផលិតកម្មវិធីភាពយន្តនិងជាគូស្នេហ៍របស់តារាស្រី ដេននី ក្វាន់ គឺលោក ចាន់ មករា បានទទូចស្នើសុំដល់លោក អ៊ឹម ជីវ៉ា ឲ្យបញ្ឈប់ធ្វើរឿងមួយដែលគិតថាគ្មានប្រយោជន៍ចំពោះខ្លួន។
ការទទូចស្នើសុំពីសំណាក់អតីតអ្នកដឹកនាំផលិត កម្មវិធីនិងបច្ចុប្បន្នជាអ្នកជំនួញរថយន្តលោក ចាន់ មករា ចំពោះតារាសម្តែងលោក អ៊ឹម ជីវ៉ា នេះដោយសង្កេតឃើញថា សកម្មភាពរបស់ អ៊ឹម ជីវ៉ា មួយចំនួនបានផ្តល់ផលប្រយោជន៍ចូលរួមជួយដល់សង្គម។ ចំណែកឯខ្លះទៀតមិនបានផ្តល់ប្រយោជន៍អ្វីឡើយហើយថែមទាំងនាំទុក្ខលើខ្លួនឯងទៀត។

លោក ចាន់ មករា បានប្រកាសជំហរខ្លួនថា ខ្លួនគាំទ្រពេញទំហឹងរាល់សកម្មភាព ឬទង្វើល្អៗរបស់តា រាសម្តែងលោក អ៊ឹម ជីវ៉ា ដើម្បីការងារសប្បុរសធម៌ជួយសង្គម។ ប៉ុន្តែសូមផ្តាំថា កុំជួយបុគ្គលណាដែលរមើលគុណនាំឲ្យប៉ះពាល់ដល់អារម្មណ៍របស់យើង ។
អតីតអ្នកដឹកនាំផលិតកម្មវិធីរូបនេះបន្តថា ខ្ញុំគាំទ្រពេញទំហឹងរាល់គ្រប់អំពើល្អៗជាច្រើនរបស់ អ៊ឹម ជីវ៉ា ។ តែខ្ញុំសូមសំណូមពររឿងមួយ ជីវ៉ា ឈប់ជួយទៀតទៅចំពោះប្រភេទមនុស្សណាដែលមើលទៅមិនទំនង ឬប្រភេទមនុស្សមិនស្គាល់ដឹងគុណស្រ័យ ចៀសវាងគេបកខាំមកវិញ ធ្វើអោយ ជីវ៉ា មិនសប្បាយចិត្ត។

ជាការកត់សម្គាល់តារាចម្រៀងលោក អ៊ឹម ជីវ៉ា អំឡុងពេលចុងក្រោយនេះលោកហាក់កើតមានរឿងមិនសប្បាយចិត្តរហូតទម្លាយជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុកក្រោយពេលដែលលោកបានជួយយកអាសារប៉ះចំមនុស្សរមើលគុណដែល ជីវ៉ា ហៅថាបុគ្គលនោះថា ជាសត្វក្រពើរទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


