Connect with us

ព័ត៌មានជាតិ

ឃាត់​ខ្លួន​ទាំង​ឯកសណ្ឋាន​ជា​សិស្ស អាយុ​ជាង ១៦ ឆ្នាំ ចេញ​ឆក់​ រត់ទៅណា​មិន​រួច

បានផុស

នៅ

កម្លាំង​ជំនាញ​របស់​ការិយាល័យ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០២​នាក់​ ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​កាបូបដៃ​មាន​ទូរស័ព្ទ​ )​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​ ៤១E​ ផ្លូវ​លេខ​ ២២៨​ ក្រុម​១១​ ភូមិ​៤​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ ១-​ឈ្មោះ​ រិ​ទ្ធិ​ ច័ន្ទ​បុត្រ​ ភេទ​ ប្រុស​ អាយុ​ ១៦​ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​សិស្ស​ មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​លេខ​២០​ ផ្លូវ​លេខ​៣២៤​ ភូមិ​៨​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ និង ២-​ឈ្មោះ​ ហេង​ វិសាល​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​សិស្ស​ មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​លេខ​៣៥៣​ ផ្លូវ​បេតុង​ ភូមិ​ភ្នា​ត​ សង្កាត់​ស្ទឹង​មាន​ជ័យ​២​ ខណ្ឌមានជ័យ​។

នៅពេល​ចាប់​ខ្លួន​ សមត្ថកិច្ច​ដកហូត​បាន ម៉ូតូ​ម៉ាក​ហុងដា​ប៊ីត​​ចំនួន​០១​ គ្រឿង​។

​ជន​រង​គ្រោះ​ឈ្មោះ​ ឃឹម​ ប៊ុ​ន​ណា​ក់​ ភេទ​ ប្រុស​ អាយុ​ ៦១​ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មាន​ទីលំនៅ​នៅ​សង្កាត់​ បឹង​សាឡា​ង​ ខណ្ឌ​ ទួល​គោក​។ ​សម្ភារ​បាត់បង់​មាន​ កាបូប​យួរដៃ​ចំនួន​ ០១,​ -​ទូរ​ ស័ព្ទ​ដៃ​ចំនួន​ ០២​ គ្រឿង​ម៉ាក​សាំ​សុង​ណូ​ត​៩​ ពណ៌​ ទឹកមាស​ មួយ​គ្រឿង​ និង​ម៉ាក​ អាយ​ហ្វូ​ន​XS​ MAX​ ពណ៌​ ទឹកមាស​១​គ្រឿង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១១​និង​៣០​នាទី​ មាន​ករណីឆក់​កាបូប ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​ ៤១E​ ផ្លូវ​លេខ​ ២២៨​ ក្រុម​១១​ ភូមិ​៤​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​ ០២​នាក់​ ជិះ​ម៉ូតូ​ចំនួន​ ០១​ គ្រឿង​ម៉ាក​ហុងដា​ប៊ីត​ ឆ្នាំ​ផលិត​២០២១​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​១IL​ ៨១៦៧​ គឺ​ឈ្មោះ​ ហេង​ វិសាល​ បាន​បើក​ម៉ូតូឌុប​ឈ្មោះ​ រិ​ទ្ធិ​ ច័ន្ទ​បុត្រ​ មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ក៏​បានឃើញ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ពី​ ម្នាក់ឯង​ ទុក​កាបូប​យួរដៃ​នៅ​ក្នុង​ឃ្លុប​ម៉ូតូ​ខាង​មុខ​ ។​ ពេល​នោះ​ជនសង្ស័យ​ឈ្មោះ​ ហេង​ វិសាល​ ក៏​បើក​ម៉ូតូ​ចូល​ទៅ​ជិត​ជន​រង​គ្រោះ​ ហើយ​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​យួរដៃ​ពី​ក្នុង​ឃ្លុប​ម៉ូតូ​របស់​ជន​រង​គ្រោះ​ បាន​សម្រេច​ រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ និង​វត្ថុ​តាង​ខាងលើ​ កម្លាំង​ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម