ព័ត៌មានជាតិ
បណ្ឌិត គី សេរីវឌ្ឍន៍៖ GSP គ្រាន់ជាច្រកទីផ្សារ តែត្រូវជំរុញវិនិយោគអាមេរិកមកកម្ពុជាជំនួសវិញ
អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើងថា ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិក គឺគ្រាន់តែជាច្រកទ្វារទីផ្សារប៉ុណ្ណោះ។ ប៉ុន្តែ ដើម្បីឈានទៅភាពប្រសើរឡើងនៃទំនាក់ទំនងកម្ពុជា-អាមេរិក ភាគីទាំងពីរត្រូវជំរុញឱ្យអ្នកវិនិយោគអាមេរិកមកដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើន។
បណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើងបែបនេះ បន្ទាប់ពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយតំណាងប្រតិភូព្រឹទ្ធសភាអាមេរិក ដឹកនាំដោយលោក អាឡិច ខានស៍ ក្រឡាបញ្ជីនៃក្រុមភាគច្រើនរបស់អនុគណ:កម្មាធិការស្តីពីប្រតិបត្តិការរបស់រដ្ឋ និងការបរទេស កាលពីល្ងាចថ្ងៃទី២៨ ខែសីហា។
ក្នុងជំនួបនោះ លោក អាឡិច ខានស៍ បានចាត់ទុកការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាការបើកទំព័រថ្មីមួយឈានទៅរកការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងកម្ពុជា-អាមេរិក។ ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងនូវការផ្តល់ទីផ្សារដ៏ទូលំទូលាយរបស់អាមេរិកសម្រាប់ផលិតផលកម្ពុជា ជាពិសេស លើវិស័យវាយនភ័ណ្ឌកាត់ដេរ តាមរយៈប្រព័ន្ធ GSP នៅពេលកន្លងមក។ ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់នូវការបើកទ្វារចំហរបស់កម្ពុជា រាល់គំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការនានា ដែលធ្វើឱ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនងប្រទេសទាំងពីរ កម្ពុជា-អាមេរិក។
ជាការមើលឃើញរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ ជំនួបទ្វេភាគីរវាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា ជាមួយប្រតិភូសភាអាមេរិកពេលនេះ គឺជាការរឹតចំណងការទូតឱ្យកាន់តែរឹងមាំថែមទៀតរវាងប្រទេសទាំងពីរនេះ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ រំពឹងថា ទំនាក់ទំនងកម្ពុជា-អាមេរិក នឹងកាន់តែត្រូវបានរឹតចំណងទំនាក់ទំនងបន្ថែមទៀត ជាពិសេស លើវិស័យវិនិយោគ។
ពាក់ព័ន្ធនឹងប្រព័ន្ធ GSP លោកបណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើងថា ប្រព័ន្ធ GSP តែមួយ វាមិនទាន់គ្រប់គ្រាន់សម្រាប់ប្រទេសកម្ពុជាឡើយ។ ត្រង់ចំណុចនេះ លោកបណ្ឌិត បកស្រាយថា ការផ្ដល់ប្រព័ន្ធ GSP គ្រាន់តែជាការបើកច្រកទីផ្សារប៉ុណ្ណោះសម្រាប់ឱ្យកម្ពុជាមានលទ្ធផលនាំផលិតផលវាយនភ័ណ្ឌ និងកាត់ដេរ ទៅកាន់ទីផ្សារអាមេរិក។ ដូច្នេះ លើសពីប្រព័ន្ធ GSP គប្បីជំរុញឱ្យមានលំហូរនៃការវិនិយោគអាមេរិកមកក្នុងប្រទេសកម្ពុជាឱ្យបានច្រើន ទើបជាការប្រសើរ។
លោកបណ្ឌិត លើកឡើងដូច្នេះថា «ដើម្បីឱ្យឃើញថា ការវិនិយោគរបស់អាមេរិកបែបណានោះ ទាល់តែអ្នកវិនិយោគអាមេរិកមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន នោះទើបអាចដឹងថា ការរត់ប្រណាំងនៃវិស័យវិនិយោគរបស់បណ្ដាប្រទេសរីកចម្រើន ជាមួយប្រទេសក្នុងតំបន់អាស៊ី ដែលមកវិនិយោគនៅកម្ពជា មានភាពខុសគ្នាយ៉ាងណា»។
បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ តាមរយៈការជំរុញបន្ថែមលើវិស័យវិនិយោគនេះ គឺជាចំណុចសំខាន់ដែលភាគីអាមេរិកអាចអនុវត្តបាននៅក្នុងប្រទេសកម្ពុជា ដើម្បីរឹតចំណងមិត្តភាពល្អប្រសើររវាងប្រទេសទាំងពីរឡើងថែមទៀត ពិសេសការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក ឱ្យកាន់តែមានភាពរីកចម្រើន និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយមិនគិតលើសពីផលប្រយោជន៍នយោបាយតែមួយមុខ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
គួរឲ្យរន្ធត់ ពេលទូរទស្សន៍អាមេរិក ចេញវីដេអូ ព្យាករអំពីឥទ្ធិពលរបស់មហាព្យុះសង្ឃរា Milton
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
Miss Grand International បាន Unfollow គណនី Instagram ពេជ្រ វត្តីសារ៉ាវឌ្ឍី
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អ្នកគ្រូហុងស៊ុយ ណាលី ថាបវរកញ្ញាថៃសមបាន ពានរង្វាន់ មាយាដកខ្ញី
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អភិបាលក្រុង-ស្រុក២រូប ត្រូវសម្ដេចធិបតីដកតំណែង ព្រោះប្រើអំណាចប៉ះពាល់ពលរដ្ឋ និងយកប្រាក់សូកប៉ាន់ ដើម្បីតំណែង