សេដ្ឋកិច្ច
អ្នកជំនាញសេដ្ឋកិច្ច គាំទ្រអនុសាសន៍ សម្តេចធិបតី បង្កើនជំនាញដល់កម្មករ
អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គី សេរីវឌ្ឍន៍ គាំទ្រការណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលណែនាំក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បន្តពង្រឹងកម្មវិធីការបង្កើនជំនាញ (Upskilling) និងការផ្លាស់ប្តូរជំនាញ (Reskilling) ដល់កម្មករនិយោជិត ពីព្រោះជាយុទ្ធសាស្ត្របង្កើនផលិតភាពការងារ និងទាក់ទាញវិនិយោគលើវិស័យឧស្សាហកម្មនៅកម្ពុជា។

បណ្ឌិត គី សេរីវឌ្ឍន៍ មានប្រសាសន៍ថា៖ “វាមានសារៈសំខាន់ណាស់ក្នុងការបង្កើនផលិតភាពការងារនៅក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា ដោយសារតែគោលដៅរបស់ រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ គឺបានដាក់គោលនយោបាយរុញច្រានវិស័យឧស្សាហកម្មនៅក្នុងស្រុក ក្នុងគោលបំណងបង្កើនតម្លៃបន្ថែម។ ដូច្នេះហើយ មានតែការពង្រឹងកម្មវិធីការបង្កើនជំនាញ (Upskilling) និងការផ្លាស់ប្តូរជំនាញដល់កម្មករនិយោជិតទេ ដែលអាចឱ្យគោលនយោបាយនេះដើរទៅមុខបាន”។

បណ្ឌិត គី សេរីវឌ្ឍន៍ មានប្រសាសន៍បន្ថែមថា ក្នុងយន្តការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ការពង្រឹងកម្មវិធីការបង្កើនជំនាញ (Upskilling) និងការផ្លាស់ប្តូរជំនាញ (Reskilling) ដល់កម្មករនិយោជិត គឺជាកិច្ចការមួយសំខាន់ណាស់សម្រាប់លើកកម្ពស់សមត្ថភាពជំនាញទៅដល់កម្មករនិយោជិតដែលកំពុងបម្រើការងារនៅតាមរោងចក្រសហគ្រាស បើទោះបីពួកគាត់មានជំនាញ និងគ្មានជំនាញក៏ដោយ។
លោកបានសង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជាជោគជ័យលើការពង្រឹងកម្មវិធីការបង្កើនជំនាញ (Upskilling) និងការផ្លាស់ប្តូរជំនាញ (Reskilling) ដល់កម្មករនិយោជិតគោលដៅហើយ នោះកម្លាំងជំនាញនៅកម្ពុជានឹងមានសញ្ញាណល្អរុញច្រានវិស័យការងារនៅកម្ពុជាដើរទៅមុខ ជាពិសេសនោះទាក់ទាញភ្នែកអ្នកវិនិយោគទាំងក្រៅស្រុក និងនៅក្នុងស្រុក លើវិស័យឧស្សាហកម្មធំៗមកកាន់ប្រទេសកម្ពុជា ពីព្រោះពួកគេយល់ថា កម្ពុជាមានធនធានមនុស្សរួចជាស្រេចដែលអាចឆ្លើយតបទៅនឹងតម្រូវការការងាររបស់ក្រុមហ៊ុនពួកគេបាន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តពង្រឹងកម្មវិធីការបង្កើនជំនាញ (Upskilling) និងការផ្លាស់ប្តូរជំនាញ (Reskilling) ដល់កម្មករនិយោជិតដែលកំពុងបំពេញការងារគ្មានជំនាញ, មិនមានជំនាញគ្រប់គ្រាន់ ឬខុសជំនាញ, អ្នកបាត់បង់ការងារ, និងអ្នករងផលប៉ះពាល់ពីការប្រែប្រួល នៃបច្ចេកវិទ្យា និងពិភពការងារ ដើម្បីលើកកម្ពស់ផលិតភាពការងារ, ការជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង និងការផ្តល់ឱកាសចុះកម្មសិក្សា, ទទួលការបណ្តុះបណ្តាល និងបង្កើនសមត្ថភាពកម្មករនិយោជិត នៅនឹងកន្លែងការងារ, ព្រមទាំងការអនុវត្តកម្មវិធីបណ្តុះបណ្តាល តាមថ្នាលឌីជីថលនៅកន្លែងការងារ, កម្មវិធីបែបចម្រុះ ឬឆ្លាស់ ជាពិសេសការផ្តល់ឱកាសទទួលបានការសិក្សាពេញមួយជីវិត, ការធ្វើតេស្តវាយតម្លៃសមត្ថភាពពីមុន និងសមត្ថភាពបច្ចុប្បន្ន, និងការអនុវត្តការទទួលស្គាល់ជំនាញគ្នាទៅវិញទៅមក ក្នុងតំបន់អាស៊ានជាដើម៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


