Connect with us

ព័ត៌មានជាតិ

រកឃើញពពុះសណ្តែកជិត២០គីឡូក្រាមនៅផ្សារដងទង់ ផ្ទុកសារធាតុបូរ៉ាក់

បានផុស

នៅ

មន្រ្តីសាខា ក.ប.ប ខេត្តកោះកុង ចុះពិនិត្យរកឃើញពពុះសណ្តែកជិត២០គីឡូក្រោម ដែលដាក់តាំងលក់ដូរនៅផ្សារដងទង់ ក្នុងក្រុងខេរមភូមិន្ទ ខេត្តកោះកុង ដោយសំណាកធ្វើតេស្តបង្ហាញថា សារធាតុបូរ៉ាក់ បង្កឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាប់ក្រុមអ្នកសារព័ត៌មាននៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ លោក សាំង សេងឃី ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តកោះកុង បានឱ្យដឹងថា មន្រ្តីជំនាញមកពីរាជធានីភ្នំពេញ និងមន្រ្តីពាណិជ្ជកម្មខេត្ត ចុះពិនិត្យគុណភាពសុវត្ថិភាពទំនិញតាមតូបលក់ដូរក្នុងផ្សារដងទង់ចំនួន១៥កន្លែង ពោលគឺបានរកឃើញពពុះសណ្តែកជិត២០គីឡូក្រាមផ្ទុកសារធាតុបូរ៉ាក់ ដែលជាសារធាតុហាមឃាត់។

លោក សាំង សេងឃី អះអាងទៀតថា ការចុះពិនិត្យគុណភាពចំណីអាហារលើផលិតផលប្រភេទពពុះសណ្តែកនេះ ធ្វើឡើងក្រោមមានស្រ្តីម្នាក់រស់នៅក្នុងខេត្តកោះកុង បង្ហាញសារសម្តែងក្តីបារម្ភពីសុវត្ថិភាពចំណីអាហារកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣កន្លងទៅ អំឡុងពេលគាត់យកពពុះសណ្តែកដែលទិញពីផ្សារត្រាំបម្រុងធ្វើម្ហូបសែនក្បាលទឹក ដោយមើលឃើញពីស្ថានភាពពពុះសណ្តែកនោះហាក់សង្ស័យថាជាកៅស៊ូ។

បើតាមមន្រ្តីជំនាញ ពពុះសណ្កែកពីបណ្តាតូបលក់ដូរចំនួន១៥កន្លែងក្នុងផ្សារដងទង់ គឺរកឃើញថា ពិតជាមានសារធាតុបូរ៉ាក់ វាបង្កឱ្យកើតមានបញ្ហាជំងឺក្រពះពោះវៀន តំរង់នោម ក្អូត ចង្អោរ និងវិលមុខ។ ចំពោះកុមារ បើបរិភោគអាហារបែបដែលមានសារធាតុហាមឃាត់នេះ អាចនឹងបង្កគ្រោះថ្នាក់រហូតដល់ស្លាប់។

ដើម្បីចូលរួមទប់ស្កាត់ទំនិញគ្មានគុណភាព លោកប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តកោះកុង ក៏អំពាវនាវដល់ក្រុមអាជីវករទាំងអស់មេត្តាទិញទំនិញណាដែលមានប្រភពទីតាំងច្បាស់លាស់ មានស្លាកសម្គាល់ និងថ្ងៃខែកំណត់ប្រើប្រាស់ត្រឹមត្រូវ។ ពិសេសនោះ គឺរាល់ពេលផលិតផលណាគប្បីត្រូវមានវិក្កិយបត្រ ករណីផលិតផលមានបញ្ហាងាយស្រួលកំណត់មុខសញ្ញាការនាំចូលទំនិញ។ ពពុះសណ្តែកទំងន់ជិត២០គីឡូក្រាមមានផ្ទុកសារធាតុគីមីហាមឃាត់ ត្រូវបានមន្រ្តីជំនាញដកហូតយកទៅរក្សាទុកជាភស្តុតាង ដើម្បីបំផ្លាញចោល និងធ្វើកិច្ចសន្យាបញ្ឈប់តាំងលក់ផលិតផលមានផ្ទុកសារធាតុគីមីនេះបន្ត។

មន្រ្តី ក.ប.ប ខេត្តកោះកុង ធ្លាប់យកសំណាកពពុះសណ្តែកដែលសង្ស័យថាជាកៅស៊ូទៅធ្វើតេស្តឡាប៊ូនៅរាជធានីភ្នំពេញ ជាលទ្ធផលមិនមានការសារធាតុកៅស៊ូនោះទេ គឺមានតែសារធាតុបូរ៉ាក់ប៉ុណ្ណោះ។

ក្រុមអាជីវករលក់ដូរក្នុងផ្សារដងទង់ ត្អូញត្អែរប្រាប់មន្រ្តីជំនាញថា ពួកគាត់ពុំអាចដឹងអស់ទេថា ទំនិញណាមានផ្ទុកសារធាតុហាមឃាត់ ព្រោះមិនមានជំនាញ ឬឧបករណ៍សម្រាប់វាស់តេស្តគុណភាព។ ម៉្យាងទៀត ពពុះសណ្តែកខាងលើ ពួកគាត់ទិញលក់បន្តពីឈ្នួញកណ្តាលប៉ុណ្ណោះមិនបានផលិតផលដោយខ្លួនឯងទេ។ តំណាងអាជីវករ គាំទ្រចំណាត់ការពិនិត្យគុណភាពសុវត្ថិភាពចំណីអាហារ ប៉ុន្តែស្នើសុំមន្រ្តីជំនាញចុះពិនិត្យតាមឃ្លាំងទំនិញធំៗ ឬទីតាំងផលិតផល ដោយសារតែពួកគាត់ក៏ជារងគ្រោះដូចពលរដ្ឋដ៏ទៃដែរ៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក

ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

សេចក្ដីជូនដំណឹង៣ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

សន្តិសុខសង្គម១ ថ្ងៃ មុន

ឆែកឆេររថយន្តមួយគ្រឿងរកឃើញអាវុធមួយចំនួន ឈានដល់ឃាត់ខ្លួនជនសង្ស័យជនជាតិចិន

Sokha Hotels

ព័ត៌មានពេញនិយម