សន្តិសុខសង្គម
ស្នងការខេត្តកណ្ដាលឃាត់ខ្លួនអតីតអ្នកសារព័ត៌មាន២នាក់បន្ទាប់ពីក្រសួងលុបអាជ្ញាបណ្ណពាក់ព័ន្ធករណីហិង្សានៅកន្លែងជល់មាន់
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ បានស្រាវជ្រាវឃាត់ខ្លួនអតីតអ្នកសារព័ត៌មានចំនួន២នាក់ ពាក់ព័ន្ធករណីប្រើហិង្សារវាងអ្នកសារព័ត៌មាន និងអ្នកបញ្ជល់មាន់ បន្ទាប់ពីក្រសួងព័ត៌មានលុបអាជ្ញាបណ្ណរួច និងបានបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

យោងតាមសេចក្ដីប្រកាសរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីថ្ងៃទី១២ឧសភា បានឲ្យដឹងថា ជនសង្ស័យជាអតីតអ្នកសារព័ត៌មាន និងជាអ្នកសារព័ត៌មានក្នុងហេតុការណ៍ប្រើហិង្សាជាមួយអ្នកបញ្ជល់មាន់មានសរុប៦នាក់ និងឃាត់ខ្លួនបាន២នាក់ ខណៈ៤នាក់កំពុងគេចខ្លួន។
តាមរបាយការណ៍ជនសង្ស័យមាន ១.ឈ្មោះ ជាវ គីមលាង អតីតគេហទំព័រ គ្រុឌ០១ (ឃាត់ខ្លួន)។ ២.ឈ្មោះ ទុយ រិទ្ធី អតីតគេហទំព័រ ខេភីញ៉ូ (ឃាត់ខ្លួន)។ ៣.ឈ្មោះ ម៉ុល ដែន គេហទំព័រ វិទ្យុ FM 102 (គេចខ្លួន) ។ ៤.ឈ្មោះ សាយ ចាន់ណា រហ័ស នាម ១០៣ (គេចខ្លួន)។ ៥.ឈ្មោះ ឃឹម យ៉ុន គេហទំព័រ ស្លាបប៉ាកកា (គេចខ្លួន)។ ៦.ឈ្មោះ មួង ដារ៉ូ គេហទំព័រ បារមីភ្នំជីសូរ (គេចខ្លួន)។

របាយការណ៍បញ្ជាក់ថា ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញនៅបន្តស្រាវជ្រាវទៅលើករណី កំហែងយកប្រាក់ ដែលមានការទារប្រាក់ពីក្រុមអ្នកបើកល្បែងស៊ីសងខុសច្បាប់ ក៏ដូចជាអ្នកលេងល្បែងផងដែរ យកមកចាត់ការតាមនីតិវិធី។
សូមជម្រាបថា កាលពីថ្ងទី៩ ខែឧសភា ឆ្នាំ២០២៤ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសម្រេចលុបអាជ្ញាបណ្ណព័ត៌មានចំនួនពីរ គឺរបស់លោក ជាវ គីមលាង ដែលជាម្ចាស់គេហទំព័រ គ្រុឌ០១ និងរបស់លោក ទុយ រិទ្ធី ជាម្ចាស់គេហទំព័រ khmerPost News.com ដោយសារម្ចាស់គេហទំព័រទាំងពីរបានប្រព្រឹត្តកំហុងខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងអនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់ខ្លួនដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

សូមជម្រាបបន្ថែមថា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក៏បានអនុវត្តច្បាប់រួចហើយដែរលើអ្នកបើកល្បែងស៊ីសងខុសច្បាប់ នៅចំណុចចម្ការស្វាយ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ ជនសង្ស័យជាអ្នកបើកកន្លែងជល់មាន់មានឈ្មោះ យូ ពៅ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ជាអ្នកបើកកន្លែងជល់មាន់ ត្រូវនគរបាលឃាត់ខ្លួន ខណៈឈ្មោះ ទី ភារម្យ ហៅ ពេទ្យ អាយុ៣៧ឆ្នាំ មានទីលំនៅភូមិ-ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្ដព្រៃវែង បានរត់គេចខ្លួន៕
អត្ថបទ៖ សុខុម




-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


