ជីវិតកម្សាន្ដ
បវរកញ្ញាល្បីម្នាក់ ត្រូវអ្នកគ្រូរបាំបុរាណទម្លាយរឿងកើតចរិតតួឯក
ជារឿងដ៏គួរឱ្យចាប់អារម្មណ៍ និងហួសចិត្តខ្លាំងចំពោះមហាជនដែលតែងនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជាបន្ទាប់ពីមានការចែករំលែកជុំវិញករណីបវរកញ្ញាខ្មែរម្នាក់កើតជំងឺតួរឯកប្រើសម្តីខ្វះសីលធម៌មិនសមរម្យទៅលើរៀមច្បងដែលជាគ្រូបង្ហាត់របាំបុរាណ។

ពាក់ព័ន្ធរឿងរ៉ាវនេះឃើញមានការចែករំលែកនៅលើទំព័រហ្វេសប៊ុករបស់អ្នកគ្រូបង្ហាត់របាំបុរាណដែលមានឈ្មោះថា ថៅ ពេជ្រអម្រិត ដោយបញ្ចេញខ្លឹមសារហួសចិត្តជាខ្លាំងចំពោះទង្វើរខ្វះសីលធម៌ និងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ។ អ្នកគ្រូ ថៅ ពេជ្រអម្រិត បានរៀបរាប់ថា «បវរកញ្ញាចរិតតួឯកប្រមាថគ្រូបាំបុរាណ! កុំគិតថាបវរកញ្ញាទាំងអស់សុទ្ធតែដូចប្អូន»។
ម្ចាស់គណនីហ្វេសប៊ុកខាងលើបាននិយាយទៀតថា “ខ្ញុំទៅបង្ហាត់គេ បវរកញ្ញាគេអត់ដែលឈ្លើយដូចប្អូនអញ្ចឹងទេ (ចង់បានវីដេអូអប្សរា ឬបវរកញ្ញាខ្លះផ្សេងទៀតក៏ខ្ញុំមានដែរតែខ្ជិលនាំរឿងច្រើន) ខ្ញុំចង់បញ្ជាក់ប្អូនថា សារសម្លេងរបស់ប្អូនគឺខ្ញុំមិនទាន់បានចុចស្តាប់ទេជាង ១០នាទីដោយសារកំពុងរវល់ការងារជាមួយអ្នកកាត់ត ហើយគ្រាន់តែខ្ញុំមិនទាន់តប ប្អូនចង់ថាខ្ញុំមិនឱ្យតម្លៃប្អូនយ៉ាងម្តេច? បងមិនមែនសេរីបែបទុកសារគេចោលរាប់ខែឯណា បងទើបតែមិនទាន់បានតបតែ ២ម៉ោងសោះ ហើយប្អូនលើកសុទ្ធតែពូជពង្សដូនតាអី្វក៏ច្រើនម្លេះប្អូន?”

ថៅ ពេជ្រអម្រិត បានបន្តថា «ប្រធានបទនិយាយតែរឿងកុំឱ្យស្រែកគំហក និងឱ្យនិយាយភាសាឱ្យពីរោះពិសាជាមួយថ្នាក់ដឹកនាំជាមួយគ្រូ របាំសោះបែរជាចេញឯណាឯណីវិញ ប្អូនលើកតាំងពីដូនតាលើកតាំងពីសញ្ញាបត្រលិខិតសរសើរ សុំទោសផងពុកម៉ែបងប្អូនថ្ងៃ នេះខ្ញុំសុំលាំងមួយហើយ»។
អ្នកគ្រូ របាំបុរាណខាងលើបានលើកឡើងបន្ថែមថា «បង្រៀនសិស្សរាប់រយនាក់ ១០ឆ្នាំមកនេះ គឺទើបតែជួបមួយនេះមួយទេទ្រង់ចរិតតួឯកខុសគេមិនបានឯកមិនធ្វើទេហើយមួយម៉ាត់ណាក៏បវរកញ្ញា មួយម៉ាត់ណាក៏បវរកញ្ញាតែមើលចរិតទៅ មើលរបៀបគេនិយាយ ទៅការងារខ្លួនឯងមិនគោរពហើយនៅមកស្រែកឱ្យគ្រូទៀត»។

ទោះបីជាយ៉ាងណា គ្រូរបាំខាងលើមិនបានបញ្ចេញឈ្មោះ និងអត្តសញ្ញាណទេថាតើបវរកញ្ញាចរិតតួឯករូបនោះជានរណាឡើយ ខណៈអ្នកគ្រូក៏បានលើកសរសើរពីអត្តចរិតបវរកញ្ញា កុយ អេនណា ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


