សន្តិសុខសង្គម
យកគ្រាប់សល់ពីសង្គ្រាមមកដំឆ្នៃជាកណ្ដឹងគោ
បុរសវ័យចំណាស់ម្នាក់បានយកគ្រាប់ប្រភេទ DK75 ចាស់ដែលបន្សល់ទុកទាំងពីសម័យសង្គ្រាមយកមកដំជាបំណែកធ្វើជាកណ្តឹងគោ ស្រាប់តែបណ្តាលឲ្យផ្ទុះ អំបែងគ្រាប់ខ្ទាតត្រូវចំសុះសាច់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងតែម្តង។

ករណីនេះបានកើតឡើងនៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកភ្នំស្រុក បានប្រាប់ឲ្យដឹងថា នៅពេលថ្ងៃកើតហេតុ ជនរងគ្រោះឈ្មោះ ប្រង ប៊ិស ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានយកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រភេទគ្រាប់ DK75 មួយគ្រាប់ដែលខ្លួនបានទៅភ្ជួរចម្ការប្រទះឃើញដែលមានសភាពចាស់យកមកទុកនៅក្រោមជង្រុកជាង១ឆ្នាំមកហើយ ដោយមិនរាយការណ៍ឲ្យសមត្ថកិច្ចបានដឹងនោះឡើយ។ លុះនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ ជនរងគ្រោះបានយកគ្រាប់យុទ្ធភ័ណ្ឌមិនផ្ទុះនោះ មកដំដើម្បីបំបែកជា២ ក្នុងគោលបំណងកែច្នៃធ្វើជាកណ្ដឹងគោ។ ក្រោយពីដំបែកហើយស្រាប់តែផ្ទុះបណ្តាលឲ្យបំណែកគ្រាប់ខ្ទាតត្រូវខ្លួនសំសុះសាច់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង សំណាងប្រពន្ធរវល់ទៅឯចម្ការ កូមទី១ដេកលើផ្ទះ កូនទី២ អង្គុយមើលឪពុកដំគ្រាប់ចម្ងាយប្រហែលជាង១០ម៉ែត្រតែមិនរងគ្រោះថ្នាក់ទេ ។

ក្រោយពីកើតហេតុ នគរបាល និងមន្ត្រីជំនាញចុះមកដល់កន្លែងកើតហេតុប្រាប់ឲ្យដឹងថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ បើទោះបីគ្រាប់នេះកប់ក្នុងដីបន្សល់ទុកតាំងពីសម័យសង្គ្រាម សភាពច្រេះចាប់ខ្លាំងយ៉ាងណាក៏ដោយក៏នៅតែអាចផ្ទុះបានដែរ។ នគរបាល និងមន្ត្រីជំនាញក្រោយពីធ្វើកណត់ហេតុរួចបានប្រគល់សពទៅឲ្យក្រុមគ្រួសារធ្វើទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះសពនៅថ្ងៃដដែលផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង


-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


