ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី រងទុក្ខដោយសារផ្ទុះភ្នំភ្លើង មួយទៀត
តាមសេចក្តីរាយការណ៍របស់ CNA នៅថ្ងៃចន្ទទី១៣ខែឧសភា ឥណ្ឌូណេស៊ី កំពុងរងគ្រោះដោយការផ្ទុះភ្នំភ្លើងមួយទៀត ស្របពេលដែលខ្លួនកំពុងជួបប្រទះគ្រោះទឹកជំនន់ និងការហូរធ្លាក់ភក់នៃកម្អែភ្នំភ្លើង សម្លាប់មនុស្សចំនួន ៣៧នាក់ នៅភាគខាងជើងប្រទេស។

ភ្នំភ្លើង Ibu ស្ថិតលើកោះ Halmahera ក្នុងខេត្ត North Maluku បានផ្ទុះឡើងនៅថ្ងៃចន្ទទី១៣ខែឧសភា ដោយបាញ់ផេះឡើងទៅលើមេឃកម្ពស់ជាង៥គីឡូម៉ែត្រ ខណៈហេតុការណ៍នេះ កើតឡើងមួយសប្តាហ៍បន្ទាប់ពីអាជ្ញាធរ ដំឡើងកម្រិតប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត លំដាប់ទីពីរ។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ មិនទាន់មានសេចក្តីរាយការណ៍អំពីតួលេខមនុស្សស្លាប់ និងរបួស ឬទំហំនៃការខូចខាតទេ។
ស្របពេលជាមួយគ្នានោះដែរ តាមការបញ្ជាក់ពីអាជ្ញាធរ, នេះគឺជាការផ្ទុះដ៏ខ្លាំងបំផុតមួយ ដែលគេមិនធ្លាប់ជួបប្រទះសោះ ក្នុងរយៈពេលប៉ុន្មានខែមកនេះ ហើយបានណែនាំដល់ប្រជាពលរដ្ឋ ឲ្យពាក់ម៉ាសនិងអនុវត្តវិធានការការពារខ្លួន ចៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ។

សូមបញ្ជាក់ ឥណ្ឌូណេស៊ី ជាប្រទេសប្រជុំកោះដ៏ធំ ហើយតែងជួបប្រទះការរញ្ជួយដី និងមានសកម្មភាពភ្នំភ្លើងញឹកញាប់ ព្រោះតែទីតាំងរបស់ខ្លួន ស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក “Ring of Fire”។
ចំណែក Ibu គឺជាភ្នំភ្លើងសកម្មបំផុតមួយរបស់ប្រទេសនេះ ដែលបានផ្ទុះជាង ២១ ០០០ដងកាលពីឆ្នាំមុន។ មន្ត្រីទីភ្នាក់ងារភូគព្ភសាស្ត្រឥណ្ឌូណេស៊ីបញ្ជាក់ថា ភ្នំភ្លើង Ibu បានបញ្ចេញសកម្មភាពផ្ទុះជាមធ្យម៥៨លើក ក្នុងមួយថ្ងៃកាលពីឆ្នាំ២០២៣៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្លាប់៣៧នាក់ ព្រោះគ្រោះទឹកជំនន់ និងការហូរធ្លាក់កម្អែលភ្នំភ្លើងនៅឥណ្ឌូណេស៊ី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


