ព័ត៌មានជាតិ
មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក
នៅទី១២ ខែឧសភា ឆ្នាំ២០២៤នេះ លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប បានបដិសេធ និងច្រានចោលនូវការចុះផ្សាយព័ត៌មានពីសំណាក់បណ្តាសារព័ត៌មាន និងទំព័រហ្វេសប៊ុកមួយចំនួន ដោយចោទប្រកាន់ទាំងស្រុងមកលើមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើ ដែលស្ថិតនៅក្រោមឱវាទរបស់លោកថា បានកាប់សាច់ប្រើសចែកគ្នា ក្រោយសត្វប្រើសនោះបានងាប់នៅផ្ទះអ្នកភូមិ និងមិនមានការយកយកចិត្តទុកដាក់ក្នុងការជួយសង្រ្គោះសត្វប្រើសជាប្រភេទសត្វកម្រ។

លោក ថឹង បូរិន បានប្រាប់ឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីអាជ្ញាធមូលដ្ឋានថា មានករណីសត្វប្រើសរត់ចូលភូមិអ្នកស្រុក លោកបានចាត់មន្រ្តីជំនាញចុះតាមដានដើម្បីនាំយកមកសង្រ្គោះ ដោយសត្វប្រើសនោះ បានរត់ចុះឡើង នៅបណ្តាភូមិជិតៗនោះ ក្នុងស្រុកដំណាក់ចង្អើរ រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ប្រើសនោះបានរត់ចូលដល់ក្នុងរបងផ្ទះប្រជាពលរដ្ឋក្នុងស្ថានភាពផ្អើល រន្ធត់ និងភ័យខ្លាច ដើម្បីរកទីជម្រកសុវត្ថិភាពទាំងស្ថានភាពដង្ហក់ហៀរទឹកមាត់ ប៉ុន្តែគួរឲ្យសោកស្តាយប្រើសនោះបានដង្ហក់រហូតដាច់ខ្យល់ស្លាប់ ទោះមន្ត្រីខិតខំជួយសង្គ្រោះយ៉ាងណាក៏ដោយ។
លោកបន្តថា ដោយបារម្ភខ្លាចសត្វប្រើសនោះអាចចម្លងមេរោគផ្សេងៗ ចូលដល់ភូមិពលរដ្ឋ លោកបានសុំគោលការណ៍ពីថ្នាក់លើ ដោយយកប្រើសនោះមកត្រួតពិនិត្យ និងយកទៅកប់ទាំងមូលនៅក្រោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយការសម្លាប់មេរោគទៅតាមបច្ចេកទេសផងដែរ។

លោកសង្កត់ធ្ងន់ថា ពាក់ព័ន្ធមតិលើកឡើងថា អាជ្ញាធរមិនយកចិត្តទុកដាក់នោះ គឺមិនពិតនោះទេ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានខិតខំ និងយកចិត្តទុកដាក់ណាស់លើការងារថែរក្សា និងអភិរក្សសត្វព្រៃកម្រ ព្រោះជាសម្បត្តិជាតិ និងសម្បត្តិមនុស្សលោកដែលត្រូវរួមគ្នាការពារ ហើយបើមានអ្នកឃាត់ ចាប់ ឬវាយឲ្យមានរបួសស្នាម សម្លាប់ នឹងត្រូវទទួលទោសទណ្ឌតាមការកំណត់នៃច្បាប់ស្តីពីព្រៃឈើដែលមានសុពលភាពជាធរមាន។

លោកសន្និដ្ឋានថា ប្រើសដែលរត់ចូលភូមិអ្នកស្រុកកាលពីចុងខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ អាចមកពីតំបន់ភ្នំវល្លិ៍ដើម្បីរកទឹកផឹក ប្រើសនោះមានប្រវែង ១៩០ស.ម កម្ពស់ ១៤០ស.ម និងស្នែងមានប្រវែង ៦០ស.ម។ ប្រើសនោះបានកប់ទាំងមូលនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤មកម្ល៉េះ ពោលមិនមែនកាប់សាច់ចែកគ្នា ដូចការចុះផ្សាយនាពេលថ្មីៗនេះ៕
អត្ថបទ៖ សឹង រ៉ាត់



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


