នយោបាយ
ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ
ទីបំផុត បំណងរបស់លោក ឯម សុខសុវណ្ណ បានសម្រេចហើយក្នុងការបង្កើតគណបក្សនយោបាយនៅកម្ពុជា ក្រោយពីប្រមុខក្រសួងមហាផ្ទៃ បានសម្រេចចុះឈ្មោះគណបក្សដើម្បីកម្ពុជា ក្នុងបញ្ជីគណបក្សនយោបាយជាផ្លូវការ។

បើតាមប្រកាសរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចចុះឈ្មោះ «គណបក្សដើម្បីកម្ពុជា» នៅក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដោយស្នាក់នៅកណ្ដាលគណបក្សនេះ ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រការ២ នៃប្រកាសរបស់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យគណបក្សដើម្បីកម្ពុជា ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា មុនក្រសួងមហាផ្ទៃសម្រេចចុះបញ្ជីគណបក្សដើម្បីកម្ពុជាជាផ្លូវការ នាពេលនេះ គឺជាគណបក្សទី៣ បន្ទាប់ពីលោក ឯម សុខសុវណ្ណ ធ្លាប់បានដាក់លិខិតមកក្រសួងមហាផ្ទៃ ស្នើសុំបង្កើតគណបក្សថ្មីចំនួនពីរលើករួចមកហើយ តែជាលទ្ធផល ត្រូវបានក្រសួងមហាផ្ទៃ បដិសេធអនុញ្ញាតឱ្យបង្កើតឡើយ ដោយមូលហេតុ ឈ្មោះគណបក្ស។
គណបក្សទី១ ដែលលោកស្នើបង្កើត គឺឈ្មោះ គណបក្សអាយ៉ងខ្មែរ តែដោយសារឈ្មោះបក្ស មិនស្របតាមច្បាប់ ត្រូវបានក្រសួងមហាផ្ទៃ បដិសេធមិនអនុញ្ញាតឱ្យបង្កើតឡើយ។ ក្រោយមក បានដូរឈ្មោះមកជា គណបក្សខ្ញុំបម្រើខ្មែរ តែជាលទ្ធផល ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏មិនអនុញ្ញាតឱ្យបង្កើតដែរ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


