កីឡា
Havertz នឹងក្លាយជាអ្នកគាំទ្រ Spurs ពេញទំហឹងក្នុងសប្ដាហ៍នេះ
កីឡាករ Kai Havertz របស់ក្រុមកាំភ្លើងធំ Arsenal នឹងគាំទ្រក្រុម Tottenham Hotspurs ក្នុងជំនួបទល់ជាមួយក្រុម Manchester City ក្នុងសប្ដាហ៍នេះ។

ទាំងអ្នកគាំទ្រក្រុម Arsenal និងកីឡាករពិតណាស់នឹងក្លាយជាអ្នកគាំទ្រក្រុម Spurs ក្នុងសប្ដាហ៍នេះ ខណៈពួកគេត្រូវការឲ្យក្រុមមួយនេះយកឈ្នះក្រុម Man City ដើម្បីឱកាសក្លាយជាម្ចាស់ជើងឯកលីគកំពូលអង់គ្លេសរដូវកាលនេះ។
Arsenal កំពុងឈរលេខ១បណ្ដោះអាសន្ន(៨៦ពិន្ទុ) មាន១ពិន្ទុនាំមុខ Manchester City (៨៥ពិន្ទុ) កំពុងឈរនៅលេខ២ ប៉ុន្តែពួកគេនៅសល់១ប្រកួតទៀតប៉ុណ្ណោះ ខណៈក្រុម Man City នៅសល់២ប្រកួតទៀត។ ជំនួបរវាងក្រុម Man City និង Hotspurs អាចចាត់ទុកជាហ្គេមមរណៈសម្រាប់ក្រុមទាំងពីរដើម្បីឱកាសក្លាយជាជើងឯក។ មូលហេតុនេះហើយបានជាអ្នកគាំទ្រ Arsenal ជាពិសេសកីឡាករ Kai Havertz ក្លាយជាអ្នកគាំទ្រក្រុម Spurs។
កីឡាករ Kai Havertz បាននិយាយថា ៖«ខ្ញុំក្លាយជាអ្នកគាំទ្រដ៏ធំបំផុតរបស់ Tottenham ដែលមិនធ្លាប់មាននៅថ្ងៃអង្គារ៍នេះ។ យើងទាំងអស់គ្នានឹងក្លាយជាអ្នកគាំទ្រ Spurs»។

Arsenal ខកខានក្នុងការលើកពានរង្វាន់ Premier league អស់រយៈ២០ឆ្នាំហើយ បន្ទាប់ពីបានឈ្នះពានរង្វាន់នេះចុងក្រោយនៅឆ្នាំ២០០៤។ រដូវកាលនេះឱកាសសម្រាប់ពួកគេមានសង្ឃឹមតិចតួចណាស់ ដោយសារ Man City កំពុងធ្វើបានយ៉ាងល្អដូចគ្នាក្នុងនាមជាម្ចាស់ជើងឯកឆ្នាំចាស់។
បើនិយាយពីការប្រកួតនៅលីគកំពូលៗនៅតំបន់អឺរ៉ុបគឺសុទ្ធតែរកឃើញម្ចាស់ជើងប្រចាំលីគនីមួយៗហើយ ទោះបីការប្រកួតមិនទាន់បញ្ចប់ជាផ្លូវការ ប៉ុន្តែសម្រាប់លីគកំពូលអង់គ្លេសក្នុងរដូវកាលនេះត្រូវរងចាំមើលដល់សប្ដាហ៍ទី៣៨ ដែលជាសប្ដាហ៍ចុងក្រោយ៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


