ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ថ្កោលទោសការអនុវត្តទណ្ឌកម្មរបស់សមាជិក UN ថាជា ការបង្កហេតុ
កូរ៉េខាងជើងបានថ្កោលទោសកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិដើម្បីអនុវត្តដំណោះស្រាយដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងថាជា ការបង្កហេតុនាំឲ្យមានភាពតានតឹង និងអស្ថិរភាពនៅក្នុងតំបន់ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhab កាលពីថ្ងៃទី១២ ខែឧសភាកន្លងទៅ ។

ក្រសួងការបរទេសកូរ៉េខាងជើងបានអះអាងថា ប្រទេសនានារួមទាំងអូស្ត្រាលី អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ និងនូវែលសេឡង់ បានដាក់ពង្រាយនាវាចម្បាំង និងយន្តហោះចម្បាំងទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមលេសនៃការត្រួតពិនិត្យដំណោះស្រាយទណ្ឌកម្មរបស់ UNSC ។
ជាមួយគ្នានេះក្រសួងការបរទេសកូរ៉េខាងជើង បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអាកប្បកិរិយាមិនទទួលខុសត្រូវរបស់ប្រទេសមួយចំនួនដែលទាញយកផលប្រយោជន៍ពីគោលនយោបាយអរិភាពរបស់សហរដ្ឋអាមេរិក និងយុទ្ធសាស្រ្តអនុត្តរភាពប្រឆាំងនឹងកូរ៉េខាងជើង ហើយជំរុញឲ្យប្រទេសទាំងនោះបញ្ឈប់ការបង្កហេតុជាបន្ទាន់ ។
គួរបញ្ជាក់ថា កូរ៉េខាងជើងហាក់ដូចជាចង្អុលទៅការល្បាតដែនសមុទ្ររួមគ្នា ដែលកូរ៉េខាងត្បូង និងអង់គ្លេសបានអនុវត្តនៅក្នុងដែនទឹកក្បែរឧបទ្វីបកូរ៉េកាលពីខែមេសា ដើម្បីអនុវត្តដំណោះស្រាយទណ្ឌកម្មរបស់ UNSC ប្រឆាំងនឹងកូរ៉េខាងជើង ។ ទន្ទឹមនោះកូរ៉េខាងជើងក៏បានព្រមានចាត់វិធានការចាំបាច់ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួនប្រឆាំងនឹងទង្វើនេះផងដែរ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


