កីឡា
លោក Muñoz ប្រាប់ថា នឹងមានដំណឹងពីអ្នកចាំទី វីរៈ ដារ៉ា ឆាប់ៗ
អ្នកចាំទីឆ្នើម វីរៈ ដារ៉ា បានរួមចំណែកយ៉ាងសំខាន់ជួយឲ្យក្លិបព្រះខ័នរាជស្វាយរៀងឈ្នះពានរង្វាន់ធំ២ក្នុងមួយរដូវកាល បន្ទាប់ពីរូបគេត្រូវបានក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងខ្ចីជើងកាលពីដើមរដូវកាលមុន។

នៅពេលរដូវកាល២០២៣-២៤បញ្ចប់ កុងត្រាខ្ចីជើង វីរៈ ដារ៉ា ពីក្លិបវិសាខាក៏ត្រូវបានបញ្ចប់ដែរ ប៉ុន្តែរូបគេបានក្លាយជាអ្នកចាំទីដែលក្លិប និងអ្នកគាំទ្រចង់បាន។ ពាក់ព័ន្ធនឹងរឿងនេះ លោក Josep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងបានប្រាប់ខ្លីថា ៖«យើងចង់បានអ្នកចាំទី វីរៈ ដារ៉ា បន្តនៅជាមួយព្រះខ័នរាជស្វាយរៀងទៀត ប៉ុន្តែដំណឹងយ៉ាងណានោះរង់ចាំមើលគឺនឹងមានដំណឹងឆាប់ៗពីរូបគេ»។

វីរៈ ដារ៉ា ដែលមានដើមកំណើតនៅខេត្តបាត់ដំបងបានហ្វឹកហាត់បាល់ទាត់ជាផ្លូវការនៅស្តាតចាស់ក្នុងរាជធានីភ្នំពេញកាលពីឆ្នាំ២០១៥។ បន្ទាប់មករូបគេបានចូលរួមជាមួយក្លិបបាល់ទាត់ខេត្តព្រៃវែងនៅឆ្នាំ២០២០ជាពេលដែលរូបគេបានជួយឲ្យក្លិបខេត្តនេះបានឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៤ ថ្នាក់ខេត្ត។ ពេលនោះរូបគេបានឈ្នះស្រោមដៃមាសថ្នាក់ខេត្ត។

នៅចុងឆ្នាំ២០២០ វីរៈ ដារ៉ា បានចូលរួមជាមួយក្លិបវិសាខា ដែលបានឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ២០២១ និង២០២២ មុនពេលត្រូវបានព្រះខ័នរាជស្វាយរៀងខ្ចី។ ទៅដល់ក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង រូបគេបានឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ និងឈ្នះពានរង្វាន់ខេមបូឌានព្រីមៀរលីករដូវកាល២០២៣-២៤ ព្រមទាំងបានឈ្នះពានរង្វាន់អ្នកចាំទីឆ្នើម៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


