កីឡា
ទីបំផុតលោក Muñoz និយាយថា ព្រះខ័នរាជស្វាយរៀងជាក្រុមល្អបំផុតរដូវកាលនេះ
លោក Josep Muñoz បានចាត់ទុកក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងជាក្រុមល្អជាងគេបំផុតក្នុងរដូវកាលនេះក្នុងប្រទេសកម្ពុជា បន្ទាប់ពីលោកបានដឹកនាំឲ្យឈ្នះពានរង្វាន់ធំពីរក្នុងមួយរដូវកាល។

កាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ពិធីប្រគល់ពានរង្វាន់ខេមបូឌានព្រីមៀរលីគជាផ្លូវការដល់ក្លិបព្រះខ័នរាជស្វាយរៀង បន្ទាប់ពីចប់ការប្រកួតសប្តាហ៍ចុងក្រោយដែលស្មើម្ចាស់ផ្ទះភ្នំពេញក្រោនដោយលទ្ធផល ១-១។ ទោះបីជាយ៉ាងណា ការប្រគល់ពានរង្វាន់ជូនតែក្រុមជើងឯករង និងជើងឯកប៉ុណ្ណោះ ខណៈពានរង្វាន់ផ្សេងទៀត និងពានរង្វាន់ឯក្តជនមិនទាន់ប្រគល់ទេ ពីព្រោះក្រុមហ៊ុនខេមបូឌានព្រីមៀរលីគនឹងរៀបចំពិធីប្រគល់ពានរង្វាន់ជាផ្លូវការមួយទៀត។

នេះជាពានរង្វាន់ធំទី២ក្នុងរដូវកាលនេះរបស់ព្រះខ័នរាជស្វាយរៀង បន្ទាប់ពីពួកគេបានឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ដើម្បីក្លាយជាក្រុមដំបូងក្នុងរយៈពេល១៦ឆ្នាំចុងក្រោយដែលបានឈ្នះពានរង្វាន់២ក្នុង១រដូវកាល។

ក្រោយទទួលពានរង្វាន់ លោក Josep Muñoz បាននិយាយក្នុងបទសម្ភាសថា សមិទ្ធផលទទួលបានក្នុងរដូវកាលនេះគឺធំធេងលើសពីការរំពឹងទុករបស់លោកមុនពេលចុះកុងត្រាចូលដឹកនាំព្រះខ័នរាជស្វាយរៀង។ ក្លិបព្រះខ័នរាជស្វាយរៀងជាក្រុមដ៏ល្អដែលមានថ្នាក់ដឹកនាំយកចិត្តទុកដាក់ ក្រុមការងារដ៏ល្អ កីឡាករខំប្រឹងប្រែងរួមគ្នា និងមានអ្នកគាំទ្រយ៉ាងអស្ចារ្យ។
លោក Josep Muñoz បានសង្កត់ធ្ងន់ថា ៖«ខ្ញុំពិតជារំភើបរីករាយណាស់។ វាជារដូវកាលដ៏អស្ចារ្យសម្រាប់យើងទាំងអស់គ្នា។ ខ្ញុំអាចនិយាយបានថា ព្រះខ័នរាជស្វាយរៀងជាក្រុមល្អជាងគេបំផុតក្នុងរដូវកាលនេះនៅប្រទេសកម្ពុជា»។

ក្នុងនាមជាជើងឯកពានរង្វាន់ខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤ ព្រះខ័នរាជស្វាយរៀងមានការងារកាន់តែច្រើនសម្រាប់រដូវកាលខាងមុខ។ ក្រៅពីមានភារកិច្ចការពារតំណែងជើងឯកពានរង្វាន់ក្នុងស្រុកទាំងពីរ ពួកគេមានពានរង្វាន់អន្តរជាតិ២ដែលត្រូវប្រកួត។ ប្រសិនបើពួកគេទទួលបានជោគជ័យក្នុងការប្រកួតជម្រុះពានរង្វាន់ ASEAN Club Championship និង AFC Challenge League ពួកគេនឹងឡើងទៅវគ្គចែកពូលដែលមានការប្រកួតកាន់តែច្រើន៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ