ព័ត៌មានជាតិ
ក្រសួងការងារ ផ្សព្វផ្សាយពីការសិក្សាជំនាញបច្ចេកទេសដល់ពលការិនីទើបត្រឡប់ពីអារ៉ាប៊ីសាអូឌីត
អគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ បានបង្ហាញពីឱកាសសិក្សាជំនាញបច្ចេកទេសដល់ពលការិនីចំនួន ២៤ នាក់ ដែលទើបត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត។ ការផ្សព្វផ្សាយឱកាសសិក្សាជំនាញបច្ចេកទេសដល់ពលការិនីនេះ ក្នុងគោលបំណងឲ្យពលការិនីមានជំនាញមួយពិតប្រាកដ មានការងារធ្វើ មានចំណូលសមរម្យ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។

នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៤ អគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញពីឱកាសសិក្សាជំនាញបច្ចេកទេសដោយឥតគិតថ្លៃ រៀនរយៈពេល ៤ ខែចប់ និងទទួលបានប្រាក់ឧបត្ថម្ភ ២៨ ម៉ឺនរៀល សម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដល់ពលការិនីចំនួន ២៤ នាក់ ដែលទើបត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ខណៈក្រុមពលការិនី និងក្រុមគ្រួសារ សាច់ញាតិ ពលការិនី សុទ្ធតែបានបង្ហាញនូវការចាប់អារម្មណ៍ ក្នុងការសិក្សាជំនាញបច្ចេកទេសដែលមន្ត្រីក្រសួងបានណែនាំ។ «វាល្អ…ខ្ញុំអរ រំភើបប្រៀបមិនបានទេ»។ នេះជាការលើកឡើងរបស់ក្រុមគ្រួសារ សាច់ញាតិរបស់ពលការិនី។
សូមបញ្ជាក់ថា នៅចុងឆ្នាំ ២០២៣ អគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់លើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ផ្ដល់ឱកាសឱ្យគ្រួសារក្រីក្រ និងងាយរងហានិភ័យ បានទទួលការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ លើជំនាញទាំង ៣៨ នៅទូទាំងប្រទេស ដោយឥតគិតថ្លៃ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


