Connect with us

សន្តិសុខសង្គម

ឆែកឆេររថយន្តមួយគ្រឿងរកឃើញអាវុធមួយចំនួន ឈានដល់ឃាត់ខ្លួនជនសង្ស័យជនជាតិចិន

បានផុស

នៅ

បុរសជនសង្ស័យជនជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៤ បន្ទាប់ពីទទួលបានទទួលបានព័ត៌មានការរាយការណ៍ថា មានរថយន្ត Prius មួយគ្រឿងចតចោល នៅក្បែរកាស៊ីណូជិនប៉ី ៣ ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលបណ្តឹងរាយការពីបុរសម្នាក់ឈ្មោះ វិត សុភ័ក្រ្ត ថា រថយន្តរបស់ខ្លួនម៉ាក Prius ពណ៌ស ស្លាកលេខ ភ្នំពេញ 2BV-3114 បានជួលទៅឱ្យបុរសឈ្មោះ តុន ទូត តាមកិច្ចសន្យាជួលរថយន្ត ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤។

ឈ្មោះ តុន ទូត បានឈប់បង់ប្រាក់ឈ្នួលជាច្រើនថ្ងៃហើយ និងបានយករថយន្តខាងលើ ចតទុកចោលនៅក្បែរកាស៊ីណូជិនប៉ី ៣ ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយឈ្មោះ វិត សុភ័ក្រ្ត បានពិនិត្យមើលតាម GPS និងបានទៅយករថយន្តមកដាក់នៅយានដ្ឋាន លុះពេលមកដល់ខ្លួនបានបើកគូថរថយន្តខាងលើ ឃើញមានកាបូប ក្នុងនោះអាវុធ និងគ្រាប់កាំភ្លើងមួយចំនួន ទើបប្តឹងរាយការជូនសមត្ថកិច្ច។

បន្ទាប់មកសមត្ថកិច្ច បានចុះមកដល់ទីតាំងខាងលើ ទទួលបានលទ្ធផលដូចខាងក្រោម៖
-អាវុធវែងចំនួន០៣ដើម ៖១.ម៉ាកAKM ពណ៍ខ្មៅ មានបង់ចំនួន១, ២.ម៉ាកEKOL 9MM P.A ពណ៍ខ្មៅ មានបង់ចំនួន១ ,៣.ម៉ាកLITTLE BADGER-ITALY ពណ៍ខ្មៅ គ្មានបង់។
-អាវុធខ្លីចំនួន ០៤ដើម ៖ ១.ម៉ាកGLOCK 17 GEN4-AUSTRIA ពណ៍ខ្មៅ ២.ម៉ាកSIGSAUER ពណ៍ខ្មៅ មានបង់ចំនួន២, ៣.ម៉ាកZORAKI M906-T ពណ៍ខ្មៅ មានបង់ចំនួន១ និង៤.ម៉ាកZORAKI 4918-TD ពណ៍ខ្មៅ មានបង់ចំនួន១។
-គ្រាប់អាវុធប្រភេទ អឹមសី ចំនួន ១១៣ គ្រាប់, គ្រាប់ប្រភេទ AK ចំនួន ១០២ គ្រាប់, គ្រាប់អាវុធប្រភេទ 380 ចំនួន ២១៩គ្រាប់, គ្រាប់អាវុធប្រភេទ 9mm ចំនួន ១៥០គ្រាប់ និងគ្រាប់អាវុធប្រភេទ បេអាតា ចំនួន ២៥គ្រាប់។
+បំពង់ទប់សម្លេងអាវុធ ចំនួន ៣
+គ្រាប់បែកក្រឡាទាប ចំនួន ១។

បន្ទាប់ពីធ្វើការត្រួតពិនិត្យឆែកឆេររួច ក្រុមការងារបានសម្រេចអញ្ចើញម្ចាស់រថយន្តឈ្មោះ វិត សុភ័ក្រ្ត ទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងសម្រេចដកហូតវត្ថុតាង រថយន្តមួយគ្រឿងម៉ាក Prius និងសម្ភារដែលបានរកឃើញក្នុងរថយន្តដូចបានរៀបរាប់ខាងលើ យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។

កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៣ រសៀលបានចុះស្រាវជ្រាវ និងបង្រ្កាបករណីកាន់កាប់អាវុធខុសច្បាប់ និងផលិត ជួញដូរ និងកែច្នៃដោយខុសច្បាប់នូវសារធាតុញៀន ១កន្លែង ប្រព្រឹត្ដនៅចំណុច សណ្ឋាគារ ជូហេតាង ស្ថិតក្នុងក្រុមទី១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេតព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ជនជាតិ​ចិន ឈ្មោះ PENG XIONGFENG ភេទប្រុស អាយុ ៣៣ឆ្នាំ ជមុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុមទី១៥ ភូមិ៣ សង្កា ត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។

វត្ថុតាងដកហូតរួមមាន៖

សារធាតុញៀនទម្ងន់សរុប ៥៨​ គីឡូក្រាម ក្នុងនោះ មានសារធាតុញៀនប្រភេទមេតំហ្វតាមីន, សារធាតុញៀនប្រភេទមេតំហ្វេតាមីន, សារធាតុញៀនប្រភេទកេតាមីន, សារធាតុញៀនប្រភេទអ៉ិចស្ដាស៊ី, ឧបករណ៍ផលិត កែច្នៃ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួនធំ និងកាំភ្លើងខ្លីចំនួន ០១ដើម ម៉ាក BERETTA-MCO 950 B-CAL635 ផលិតនៅប្រទេសប្រេស៊ីលមានគ្រាប់កាំភ្លើ់ងចំនួន ៥០គ្រាប់។ កម្លាំងសមត្ថកិច្ចជំនាញបានចាត់និតិវិធីបញ្ជូនទៅព្រះអជ្ញាអមសាលាដំបូងខេត្តព្រះសីហនុបន្តរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម