ព័ត៌មានអន្ដរជាតិ
រុស្ស៊ី អួតថា បាញ់ទម្លាក់មីស៊ីលអ៊ុយក្រែនបាន ១៦គ្រាប់ និងដ្រូន ៣១គ្រឿង
ក្រសួងការពារជាតិរុស្ស៊ី បានថ្លែងនៅថ្ងៃទី១៣ ខែឧសភា នេះ ថា ប្រព័ន្ធខែលការពាររបស់ខ្លួន បានបាញ់ទម្លាក់មីស៊ីលចំនួន ១៦គ្រាប់ និងដ្រូនចំនួន ៣១គ្រឿង ដែលអ៊ុយក្រែនបានធ្វើការវាយប្រហារកាលពីយប់មិញ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

មីស៊ីលរបស់អ៊ុយក្រែន ដែលបាញ់ទម្លាក់បានដោយរុស្ស៊ី មាន១២គ្រាប់បានសំដៅមករកតំបន់ Belgorod ដែលជាតំបន់ព្រំដែនជម្លោះរវាងប្រទេសទាំង២។ បើតាមការប្រកាសព័ត៌មានបឋមរបស់លោក Vyancheslav Gladkov អភិបាលតំបន់កើតហេតុខាងលើ បានឲ្យដឹងថា ការវាយប្រហារនេះ បានធ្វើឲ្យផ្ទះចំនួន៥ខ្នងនៅតំបន់ Belgorod រងការខូចខាត ប៉ុន្តែពុំមានអ្នករងរបួសនោះទេ។ យ៉ាងណាមិញ ក្រោយពីការវាយប្រហារមិនប៉ុន្មានម៉ោងផង ស្រាប់តែមានការបាក់រលំអគារស្នាក់នៅមួយកន្លែងក្នុងតំបន់ Belgorod ដែលបណ្ដាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតអស់ ១៥នាក់។ ការបាក់រលំនេះ បណ្ដាលមកពីបំណែកមីស៊ីលរបស់អ៊ុយក្រែន ដែលបាញ់ទម្លាក់ដោយរុស្ស៊ី បានខ្ទាតចូលទៅចំផ្នែកខាងក្រោមអគារ ហើយក៏បានផ្ទុះ។

ក្រសួងការពារជាតិរុស្ស៊ី បានលម្អិតថា គ្រាប់មីស៊ីលចំនួន ១២គ្រាប់ របស់អ៊ុយក្រែន បានបាញ់ចេញពីប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត Vilkha ហើយ៤គ្រាប់ផ្សេងទៀតជាមីស៊ីលទម្លាក់ចេញពីយន្តហោះចម្បាំង Storm Shadow។ ក្រសួងរុស្ស៊ី បានបន្ថែមថា មានដ្រូន ៧គ្រឿង បានហោះចូលតំបន់គ្រីមៀ ហើយ៨គ្រឿងហោះចូលតំបន់ Kursk និង៤គ្រឿងចូលដល់តំបន់ Lipetsk តែត្រូវបាញ់ទម្លាក់បានទាំងអស់តែម្ដង។ យ៉ាងណាមិញ ដ្រូនដែលបានឆ្មក់ចូលតំបន់ Kursk បានធ្វើឲ្យឆេះស្ថានីយអគ្គិសនីក្នុងរយៈពេលខ្លី តែមិនមានអ្នកបាត់បង់ជីវិតទេ។
ពាក់ព័ន្ធនឹងការលើកឡើងរបស់រុស្ស៊ីនេះ ទីភ្នាក់ងារព័ត៌មាន Reuters មិនទាន់ទទួលបានការឆ្លើយតបពីខាងអ៊ុយក្រែននៅឡើយទេ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


