សេចក្ដីជូនដំណឹង
ផ្ទុះខ្លាំង! មិនដល់២៤ម៉ោងផង វីដេអូ Surprise មង្គលការអតិថិជនរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដោយកញ្ញារ៉ាប៊ីមានអ្នកទស្សនាជិត ៣លាននាក់ Videos Inside
ស្អាតហើយ ល្បីទៀត! កញ្ញារ៉ាប៊ីបានធ្វើរឿងមួយនេះ ដោយចុះទៅ Surprise កូនកំលោះ កូនក្រមុំ ដែលជាអតិថិជនរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដល់រោងការដោយផ្ទាល់នៅខេត្តកំពត ហើយច្រៀងចម្រៀងជាច្រើនបទ ព្រមទាំងជូនកាដូអនុស្សាវរីយដល់កូនកំលោះ កូនក្រមុំប្រកបដោយភាពរីករាយ។

ភ្ញៀវកិត្តិយសកំពុងតែទទួលទានអាហារ ព្រមទាំងក្រេបរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃស្រាបៀរវឌ្ឍនៈ, ដ្រាហ្គិន, គ្រុឌ និងភេសជ្ជៈ វី-អាកទីវ សុខៗ ស្រាប់តែលេចវត្តមានកំពូលតារាចម្រៀងស្រីដ៏ល្បី កញ្ញា រ៉ាប៊ី ដែលធ្វើឲ្យមានភាពភ្ញាក់ផ្អើលជាខ្លាំងពេញរោងការ។ រ៉ាប៊ីបានជូនពរគូស្វាមីភរិយាថ្មី និងច្រៀងចម្រៀងជាច្រើនបទ ដែលបានញ៉ាំងបរិយាកាសមង្គលការកាន់តែរីករាយ និងអធិកអធម។

ទាំងកូនកំលោះកូនក្រមុំ ទាំងភ្ញៀវកិត្តិយសចូលរួមពិតជារំភើប និងនឹកស្មានមិនដល់ថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានផ្តល់កាដូអនុស្សាវរីយជាច្រើន ហើយព្រមទាំងផ្តល់ជាវត្តមានតារាតំណាងរបស់ខ្លួនមកចូលរួមផ្តល់ភាពរីករាយដល់ពួកគាត់។

បានទាំងផលិតផល វឌ្ឍនៈ ប្រ៊ូវើរី ដែលមានរសជាតិឆ្ងាញ់ គុណភាពខ្ពស់ ឈ្នះមេដាយមាសជាច្រើន បានទាំងភាពអស្ចារ្យដែលមិនអាចបំភ្លេចបានក្នុងថ្ងៃពិសេស។ ជ្រើសរើសផលិតផលរបស់ វឌ្ឍនៈ ប្រ៊ូវើរី នឹងមានឱកាសទទួលបានភាពភ្ញាក់ផ្អើលពីតារាតំណាងរបស់ វឌ្ឍនៈ ប្រ៊ូវើរី។

តស់! មកទស្សនាវីដេអូកំពុងផ្ទុះខ្លាំងនេះ ហើយចាំមើលទាំងអស់គ្នា តើវត្តមានតារាចម្រៀងល្បីៗតំណាងឲ្យក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី រូបណា នឹងទៅ Surprise ដល់គូស្វាមីភរិយាថ្មីបន្ទាប់?


ទស្សនាវិដេអូខាងក្រោមនេះ ៖

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ