ព័ត៌មានជាតិ
មកដឹងចំណុចពិសេសខ្លះៗ របស់ឧទ្យានដ៏ធំជាងគេនៅភ្នំពេញ មុននឹងទៅទស្សនា ស្អែកនេះ
ស្អែកនេះ ជាថ្ងៃដែលស្ថានទូតបារាំងប្រចាំកម្ពុជា បើកទ្វារទទួលសាធារណជនម្តងទៀត ក្នុងន័យផ្តល់ឱកាស ឱ្យបានទស្សនាឧទ្យានស្ថានទូតដ៏ស្រស់ស្អាត និងស្វែងយល់ពីអគារនានា ដែលជាសំណង់ប្រវត្តិសាស្ត្រ សម័យមុនសង្គ្រាមស៊ីវិលនៅកម្ពុជា អំឡុងឆ្នាំ១៩៧៥-ឆ្នាំ១៩៧៩ លើផ្ទៃដី ៤,៨ហិកតា និងជាតំបន់បៃតងដ៏ធំជាងគេមួយនៅភ្នំពេញ។


អស់រយ:ពេលជាង ៦០ឆ្នាំមកហើយ ដែលស្ថានទូតបារាំងប្រចាំនៅកម្ពុជា មានវត្តមាននៅទីក្រុងភ្នំពេញ និងបានឆ្លង កាត់ប្រវត្តិអតីតកាលជាច្រើន។ យោងតាមសៀវភៅ «ស្ថាបត្យកម្ម ប្រវតិ្ត និងការចងចាំ» បានបង្ហាញពីលក្ខណៈនៃ អាគារនានា ស្ថិតក្នុងបរិវេណស្ថានទូត ដែលមានសំណង់អំឡុងឆ្នាំ១៩៥៦ ។

ក្នុងឆ្នាំ១៩៥៦ នៅពេលដែលតំណាងបេសកកម្មនការទូត បានក្លាយជាសា្ថនទូតជាផ្លូវការ ក្រសួងហិរញ្ញវត្ថុបារាំង បានដាក់ចេញគម្រោងមួយមានទឹកប្រាក់ ២៥០លានហ្វ្រង់ សម្រាប់សាងសង់ស្ថានទូតបារាំងថ្មី លើផ្ទៃដី ដែលរាជរដ្ឋាភិបាលកម្ពុជាប្រគល់ជូន។
ឧទ្យានស្ថានទូតបារាំងគឺជាកន្លែងតែមួយគត់ នៅរាជធានីភនំពេញ ដែលប្រមូលផ្តុំរក្ខជាតិជាច្រើនប្រភេទ ហើយដើម្បីលើកស្ទួយតម្លៃនៃឧទ្យាននេះ ស្ថានទូតបានសម្រេចចុះបញ្ជីរុក្ខជាតិនានា នៅក្នុងសួន និងបានដាក់ស្លាក ពន្យល់រៀបរាប់អំពីដើមឈើនីមួយៗ ពីឈ្មោះ និងគុណតម្លៃរបស់វា។ ដើមឈើ និងរុក្ខជាតិ នៅក្នុងឧទ្យានដ៏ធំនេះ ក៏មានរក្សាទុកនូវប្រភេទរុក្ខជាតិមួយចំនួន ដែលកម្រ និងអាចផុតពូជ មកពីតាមបណ្តាប្រទេសផ្សេងៗផងដែរ។
ក្រៅពីសំណង់អាគារ នៅទីនេះ សាធារណជនអាចសិក្សាស្វែងយល់ គយគន់ដើមឈើ និងរូបគំនូរលើជញ្ជាំង ដែលជាស្នាដៃរបស់សិល្បករ នូប្លា ផងដែរ។


នៅក្នុងសួនស្ថានទូត ក៏មានផ្ទាំងថ្ម ដែលយកមកពីអតីតទីស្មសានបារាំងនៅភ្នំពេញ រួមទាំងអតីតទ្វាររបងម្ខាង ដែលជា ស្រមោលប្រវត្តិដ៏ឈឺចាប់ កាលដែលខ្មែរក្រហមចូលគ្រប់គ្រងភ្នំពេញ។ នៅពេលនោះ ស្ថានទូតបារាំង បានក្លាយជាកន្លែង ប្រមូលផ្តុំជនបរទេស និងអ្នកមានសញ្ជាតិ២ ប្រមាណជិត ៣០០០នាក់ ប៉ុន្តែវាសនាអ្នកទាំងនោះ ក៏មិនសូវខុសពីរាស្ត្រ ខ្មែរប៉ុន្មានដែរ គឺត្រូវសម្លាប់ភ្លាមៗ ក្រោយស្នាក់នៅទីនោះបានប៉ុន្មានសប្តាហ៍មក។ រឿងរ៉ាវមួយនេះ ក៏ត្រូវបានជនជាតិបារាំងម្នាក់ យកមកធ្វើជាចំណងជើងនៃ «រឿងទ្វាររបង» និពន្ធឡើងដោយ លោក ហ្វ្រង់ស័រ ប៊ី ហ្សូ ។


សង្គ្រាមស៊ីវិលនៅកម្ពុជា បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទីក្រុងភ្នំពេញ ក្នុងមួយពព្រិចភ្នែក រួមទាំងអាគារនៅក្នុងស្ថានទូត ផងដែរ។ ក្រោយសង្គ្រាមស៊ីវិល ចន្លោះឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៦ អាគារនានានៅស្ថានទូតបារាំងប្រចាំកម្ពុជា បានជួសជុលឡើងវិញទាំងស្រុងទៅតាមប្លង់របស់ស្ថាបត្យករ Jean Dubus ដោយរក្សាទុកនូវតួរអាគារដែលមានពីមុន រួមមាន អគារការិយាវប្បធម៌ អគារស្ថានអធិការបតី ការិយាល័យកុងស៊ុល និងនិវេសនដ្ឋានជាដើម។

គួរបញ្ជាក់ថា ស្អែកនេះ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា នឹងបើកទ្វារទទួលសាធារណជន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤រសៀល ហើយសម្រាប់ការចូលទស្សនា គឺចូលរួមដោយសេរី មិនតម្រូវចំណាយថវិកាឡើយ។ ប៉ុន្តែស្ថានទូត មិនអនុញ្ញាតឱ្យយកកាបូបធំៗចូលនោះទេ ហើយស្នើឱ្យយកទឹក និងពាក់ស្បែកជើងសមស្របសម្រាប់ដើរក្នុងឧទ្យាន៕





អត្ថបទ៖ សុធាវី
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២៣ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


