Connect with us

ព័ត៌មានជាតិ

សម្តេច​ក្រហោម ហាម​មិន​ឲ្យ​មន្ត្រី​ពន្លត់​អគ្គិភ័យ​យក​តួនាទី​ទៅ​ធ្វើ​ជា​អាជីវកម្ម​ឡើយ

បានផុស

នៅ

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ហាម​ដាច់ខាត មិន​ឲ្យ​មាន​ករណី​មន្ត្រី​អគ្គីភ័យ​យក​តួនាទី​របស់​ខ្លួន​ទៅ​តថ្លៃ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួបប្រទះ​គ្រោះ​អគ្គីភ័យ​នោះឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​ទិវា​អន្ដរជាតិ ​រំលឹក​ដល់​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក លើក​ទី​១៥ នាថ្ងៃទី​២​កុម្ភៈ​នេះ នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល សម្តេច​ក្រឡាហោម ស ខេង បាន​ប្រសាសន៍​ថា «​ករណី​មាន​អគ្គីភ័យ​ប្រជាពលរដ្ឋ​រងគ្រោះ ហៅ​ឡានទឹក​ទៅ​ជួយ​អន្តរាគមន៍ តែ​នៅ​ពេល​ដែល​ឡានទឹក​ទៅដល់ ពុំ​អាច​ចូល​ទៅ​ពន្លត់​បាន​ដោយសារ​ស្ថានភាព​ផ្លូវ​ចូល​មាន​លក្ខណៈ​មិន​អំណោយផល ដល់​ការ​ចូល​ឡានទឹក​និង​បាញ់​ទឹក​ពន្លត់​នោះ​ទេ ព្រោះតែ​ទីតាំង​ទាំងនោះ​ជា​តំបន់​សំណង់​អនាធិបតេយ្យ ដែលមាន​ផ្លូវ​តូច​ចង្អៀត​ពិបាក​ក្នុង​ការ​ជួយសង្គ្រោះ​។ ប៉ុន្តែ​ករណី​មួយទៀត​នោះ គឺ​នៅពេល​ឡានទឹក​ទៅដល់​កន្លែង​កើតហេតុ​ហើយ បែរជា​មន្ត្រី​មួយចំនួន​មិន​ធ្វើ​ការ​ជួយ​ពន្លត់​ភ្លាមៗ​នោះ​ទេ បែរ​ជា​ទៅ​តថ្លៃ​ជាមួយ​ម្ចាស់ផ្ទះ​ដែលជា​ជនរងគ្រោះ​ជាមុនសិន ដែល​ការប្រព្រឹត្ត​បែបនេះ​ជា​ការ​ខុសឆ្គង ដូច្នេះហើយ មន្ត្រី​នៅ​គ្រប់កន្លែង​ជាពិសេស​ទីប្រជុំជន និង​ទីក្រុង​ត្រូវ​មើល​ចំណុច​ទាំងនេះ​ឡើងវិញ​»​។

សម្តេច​ក្រឡាហោម ស ខេង បាន​បន្ត​ថា ​«​ឡាន​របស់​រដ្ឋ ប្រេង​របស់​រដ្ឋ មន្ត្រី​ស៊ីប្រាក់ខែ​រដ្ឋ បើ​ទោះបី​ជា​ប្រាក់ខែ​តិចតួច​ក្តី ក៏ប៉ុន្តែ​មន្ត្រី​មិនត្រូវ​បំពេញ​បេសកកម្ម​ដោយ​យក​កាតព្វកិច្ច​នេះ​ធ្វើជា​អាជីវកម្ម​របស់ខ្លួន​នោះទេ​»​។

​សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​អំពាវនាវ និង​ស្នើ​ដល់​គណៈបញ្ជាការ​ឯកភាព​រាជធានី​-​ខេត្ត​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​លើ​បញ្ហា​នេះ ដោះស្រាយ​រាល់​បញ្ហា​កុំឱ្យ​កើតមាន​ការ​តថ្លៃ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​នេះ​។

ទន្ទឹម​នឹង​នេះ​ ត្រូវ​សិក្សា​ផ្តល់​ប្រាក់​ឧបត្ថម្ភ​លើកទឹកចិត្ត​ដល់​មន្ត្រី​ដែល​ចុះ​បំពេញបេសកកម្ម ធ្វើ​យ៉ាង​ណា​ កុំឱ្យ​មន្ត្រី​ទៅ​តថ្លៃ ជាមួយ​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​រងគ្រោះ ព្រោះ​ពលរដ្ឋ​ដែល​កំពុងតែ​រងគ្រោះ​បាន​ប្រាក់​មកពីណា​ដើម្បី​ផ្តល់​សេវា​បង់ថ្លៃ​ការ​ពន្លត់អគ្គីភ័យ​នោះ​ទេ ក្នុងពេលដែល​ទ្រព្យសម្បត្តិ​របស់​ខ្លួន​កំពុងតែ​ត្រូវបាន​ភ្លើង​ឆេះ​៕

ដោយ ៖ សំអឿន

សូមចុចអាន ៖ នារី​ខ្មែរ​-​អាមេរិក សុ​វណ្ណា​រី ចង់​ក្លាយជា​ជើងឯក​ពិភពលោក​ទម្ងន់ Flyweight ទី​១​របស់ ONE

សូមចុចអាន ៖ អូស្រ្តាលីប្រឈមមុខនឹងការអំពាវនាវឲ្យដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍មីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម