ព័ត៌មានជាតិ
មេពន្ធនាគារ បញ្ជាឱ្យពិនិត្យរកសារធាតុញៀន លើមន្ដ្រី និងអ្នកជាប់ឃុំ ដោយមិនឱ្យដឹងមុន
អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ លោក ឈន សាណាត បានចេញបញ្ជាឲ្យពិនិត្យទឹកនោមមន្ដ្រីពន្ធនាគារទូទាំងប្រទេស ដើម្បីរកសារធាតុញៀន និងជនជាប់ឃុំដែលមានការសង្ស័យប្រើប្រាស់សារធាតុញៀន ដោយមិនមានការជូនដំណឹងជាមុន។
នេះបើតាម សេចក្ដីណែនាំ ស្ដីពីធ្វើការតេស្តទឹកនោមរកសារធាតុញៀនលើមន្ត្រីពន្ធនាគារទូទាំងប្រទេស និងជនជាប់ឃុំដែលមានការសង្ស័យប្រើប្រាស់សារធាតុញៀន ដែលចេញដោយអគ្គនាយកដ្ឋានពន្ធនាគារ នាថ្ងៃទី២៧ ខែកញ្ញានេះ។

ការណ៍ដែល លោក ឈន សាណាត បញ្ជាឱ្យពិនិត្យរកសារធាតុញៀនលើមន្ដ្រី និងអ្នកជាប់ឃុំបែបនេះ គឺ ដើម្បីធានាប្រសិទ្ធិភាពការអនុវត្តការងាររបស់មន្ត្រីពន្ធនាគារនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ឱ្យមានប្រសិទ្ធភាព និងមានការជឿទុកចិត្តពីមជ្ឈដ្ឋានទូទៅ។
សម្រាប់ការចុះធ្វើតេស្តរកសារធាតុញៀន ដោយអគ្គនាយកដ្ឋានពន្ធនាគារនេះ គឺសហការជាមួយមន្ត្រីពេទ្យពន្ធនាគារគោលដៅនីមួយៗ ក៏ប៉ុន្តែការចុះធ្វើតេស្តរកសារធាតុញៀន គឺមិនមានការជូនដំណឹងឱ្យដឹងជាមុនឡើយ។

ក្នុងករណីដែលរកឃើញថា មន្ត្រីពន្ធនាគារមានចេតនាគេចវេស មិនចូលរួមការធ្វើតេស្ដរកសារធាតុញៀន ឬមន្ត្រីណាម្នាក់ត្រូវបាបរកឃើញមានសារធាតុញៀន អគ្គនាយកដ្ឋានពន្ធនាគារ នឹងគោរពស្នើសុំគោលការណ៍សម្រេចពីក្រសួង ដើម្បីអនុវត្តនូវវិធានការរដ្ឋបាលនានា និងវិធានការផ្លូវច្បាប់ជាធរមាន៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


