ព័ត៌មានជាតិ
ព្រៃឈើពូជធ្នង់២០ហិកតាត្រូវអគ្គិភ័យឆាបឆេះ
លោក អៀង ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកស្វាយលើ ខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង១៤និង៤៥នាទី មានករណីភ្លើងឆេះព្រៃចម្ការពូជធ្នង់ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ បណ្តាលឲ្យខូចខាតអស់ប្រមាណចំនួន២០ហិចតា។

ក្នុងករណីភ្លើងឆេះព្រៃចម្ការពូជធ្នង់នេះ អធិការនគរបាលស្រុកស្វាយលើ បានបញ្ជាឲ្យកម្លាំងនគរបាលនិងក្រុមរថយន្តពន្លត់អគ្គិភ័យស្រុក ចុះជួយអន្តរាគមន៍ និងសហការកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ និងផ្នែករដ្ឋបាលព្រៃឈើជីក្រែង មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប និងកម្លាំងប្រជាការពារភូមិសរុបចំនួន២០នាក់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ១គ្រឿង ក្នុងការពន្លត់ទប់ស្កាត់កុំឲ្យមានការឆេះរាលដាលបន្តទៀត ដោយបានគ្រប់គ្រងសភាពការណ៍បានទាំងស្រុង នៅវេលាម៉ោង១៩និង៣០នាទីល្ងាចថ្ងៃដដែល។

តាមការបញ្ជាក់របស់មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ បានឲ្យដឹងថា កម្លាំងជំនាញតែងចុះល្បាតនៅតាមតំបន់ដើម្បីការពារព្រៃឈើដែលជាសម្បត្តិរដ្ឋ ព្រមទាំងបទល្មើសលួចចូលមកកាប់ទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធ នៅភូមិសាស្ត្រឃុំតាសៀម និងបានធ្វើការដកហូតបាន រថយន្ត០២គ្រឿង និងកាំភ្លើងខ្យល់០១ដើម ។
លោកក៏បានឲ្យដឹងទៀតថា នៅពេលរដូវក្តៅចូលមកដល់រៀងរាល់ឆ្នាំ មានក្រុមជនខិលខូចតែងតែលបលួចដុតបំផ្លាញព្រៃ ក្នុងដែនគ្រប់គ្រងរបស់រដ្ឋ សំខាន់គឺទីតាំងផ្ទៃដីចម្ការព្រៃពូជនេះតែម្តង ។ បច្ចុប្បន្ននេះ រដ្ឋបាលព្រៃឈើ ក៏បានដាក់វិធានការក្នុងការទប់ស្កាត់បទល្មើសទាំងនេះឲ្យខាងតែបាន ដើម្បីថែរក្សា និងអភិរក្សនូវធន់ធានធម្មជាតិ ដែលនៅសេសសល់ពីការបំផ្លិចបំផ្លាញពីក្រុមជនល្មើស ឲ្យបានគង់វង្ស និង បន្តការដាំដុះ ឡើងវិញផងដែរ នូវកូនឈើមានតម្លៃគ្រប់ប្រភេទ នៅតាមតំបន់ដីព្រៃរិចរឹល ក្នុងការទ្រទ្រង់បរិស្ថាននៃភពផែនដី៕
អត្ថបទ ៖ គឿនវេត





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី