Connect with us

ព័ត៌មានជាតិ

ក្រសួង​សង្គមកិច្ច​ នៅតែលើកកម្ពស់​វិស័យ​គាំពារ​សង្គម​ និង​សមាគម​មនុស្ស​ចាស់​ស្រប

បានផុស

នៅ

លោក តូច ចាន់នី អគ្គនាយក​បច្ចេកទេស បាន​ថ្លែងថា ក្រសួង​សង្គមកិច្ច មាន​ទិសដៅ​យុទ្ធសាស្ត្រ​ជាច្រើន​ សម្រាប់​អនុវត្ត​តាម​ការ​ចង្អុល​បង្ហាញ​របស់​រាជរដ្ឋាភិបាល​ ក្នុងនោះ​ក៏​មាន​វិស័យ​គាំពារ​សង្គម និង​សមាគម​មនុស្ស​ចាស់​នៅ​កម្ពុជា​ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តូច ចាន់នី ថ្លែង​បែបនេះ ​ក្នុង​ពេល​តំណាង​លោក​រដ្ឋមន្ដ្រីក្រសួង​សង្គមកិច្ច​ក្នុង​សិក្ខាសាលា​ស្ដីពី​កិច្ច​គាំពារ​សង្គម និង​សមាគម​មនុស្ស​ចាស់​នៅ​កម្ពុជា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១​។ អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​ដែរ​ ក៏​មានតំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​,​ តំណាង​ក្រសួងផែនការ, តំណាង​ក្រសួងសុខាភិបាល,​ តំណាង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​, អង្គការ​មនុស្ស​ចាស់​ក​ម្ពុ​ជា ,​បណ្ដាញ​មនុស្ស​វ័យ​ចាស់​កម្ពុជា,​ ប្រធាន អនុប្រធាន​សមាគម​មនុស្ស​ចាស់​នៅ​គ្រប់ ២៥ រាជធានី ខេត្ដ ,​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​។​

​លោក តូច ចាន់នី អគ្គនាយក​បច្ចេកទេស​នៃ​ក្រសួង​សង្គមកិច្ច ​បានបង្ហាញ​នូវ​សុច្ឆន្ទៈ​ដ៏​ប្រសើរ​មួយ ​ក្នុង​ការ​ចូលរួម​លើកកម្ពស់​វិស័យ​គាំពារ​សង្គម​និង​សមាគម​មនុស្ស​ ក្នុង​វិស័យ​សង្គមកិច្ច​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ក្របខ័ណ្ឌ​ជាតិ​គោលនយោបាយ​គាំពារ​សង្គម ២០១៦-២០២៥ នាពេល​ថ្មីៗ​នេះ​ ដែល​ស្របគ្នា​ជាមួយ​ទិសដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​រៀបចំ​រួចជាស្រេច​។ ក្នុងនាម​ក្រសួង​សង្គមកិច្ច​លោក​ តូច ចាន់នី​ បាន​បញ្ជាក់​ថា ផ្អែក​តាម​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាល​បាន​មិន​ត្រឹមតែ​គិតគូរ​ពី​សិទ្ធ​សេរី​សុខុមាលភាព​កុមារ មនុស្ស​ចាស់​យេនឌ័រ​ប៉ុណ្ណឹង​ទេ ​គឺ​ពិសេស​លើ​កម្ពស់​សិទ្ធិ​សេរីភាព​ជន​ពិការ​ភាព​។

​ទន្ទឹមនឹង​នេះដែរ ​រាជរដ្ឋាភិបាល​បាន​ផ្ទេរ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ពី​ក្រសួងសុខាភិបាល​ទៅ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បទា ដើម្បី​គ្រប់គ្រង និង​អនុវត្ត​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២​ឆ្នាំ​តាំងពី​ថ្ងៃទី​២៤ ​ខែ​មករា ឆ្នាំ​២០២១​មក​ម្ល៉េះ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១៩ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ២៣ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ២៦ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម