ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល សន្សំថវិកាបានជាង ២០០លានដុល្លារ បន្ទាប់ពីព្យួរការចំណាយលើកិច្ចការមិនសំខាន់មួយចំនួន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា បន្ទាប់ពីព្យួរការចំណាយទៅលើកិច្ចការមិនសំខាន់មួយចំនួនរួចមក គឺរាជរដ្ឋាភិបាលសន្សំបានថវិកាជាង ២០០លានដុល្លារ។ ការឲ្យដឹងនេះ គ្រាដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥តុលា ២០២៣ នាព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បន្ទាប់ពីសម្ដេច បានណែនាំឲ្យកែសម្រួលព្យួរការចំណាយទៅលើកិច្ចការមិនចាំបាច់មួយចំនួន គឺរាជរដ្ឋាភិបាលសន្សំបានថវិកាជាង ២០០លានដុល្លារ នៅក្នុងឆ្នាំ ២០២៣នេះ។ សម្រាប់ថវិកាដែលសន្សំបាននេះ គឺដើម្បីទៅដល់ប្រជាពលរដ្ឋដែលជួបបញ្ហាគ្រោះទឹកជំនន់ និងជួយទៅលើផ្នែកគាំពារសង្គម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ថ្ងៃមុនគ្រាន់តែខ្ញុំឲ្យកែសម្រួលព្យួរការចំណាយ ទៅលើកិច្ចការមិនសំខាន់មួយចំនួន ខ្ញុំសន្សំបាន ២០០លានដុល្លារជាង សម្រាប់ ២០២៣នេះ ហើយ ២០០លានដុល្លារនេះ យកទៅណា អាថវិកាដែលយើងបង្កើនការគាំពារសង្គមនេះ ទឹកជំនន់ប្រជាពលរដ្ឋនេះ បើសិនជាខ្ញុំមិនហ៊ានកាត់ថវិកាហ្នឹងទេ ហើយថវិកានេះវាអត់ចាំបាច់ប៉ះពាល់មន្ត្រីអីទេ គ្រាន់តែគម្រោងសិក្សាអីមួយចំនួន ដែលវាមិនទាន់ចាំបាច់ព្យួរវាសិនទៅ យកលុយហ្នឹងមកដើម្បីទៅជួយប្រជាពលរដ្ឋ ដាក់ឲ្យចំគោលដៅនៃការកំណែទម្រង់ហ្នឹងល្អជាង»៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


