ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ទទួលយកបក្ស៣០ ចូលជាឧត្ដមក្រុមប្រឹក្សាពិគ្រោះ
ក្នុងសារសម្លេងរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះប្រធានគណបក្សដែលស្នើសុំចងសម្ព័ន្ធភាពជាមួយបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី១១ ខែតុលានេះ សម្ដេចតេជោ បានបង្ហើបឱ្យដឹងថា តាមដំណឹងដែលសម្ដេច ហ៊ុន សែន ទទួលបានគឺ រាជរដ្ឋាភិបាលកម្ពុជា ត្រៀមទទួលយកគណបក្សនយោបាយចំនួន៣០ ចូលជាឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់។
សម្ដេចតេជោ បានសង្កត់ធ្ងន់ថា “ តាមខ្ញុំដឹង គឺខាងរាជរដ្ឋាភិបាល បានត្រៀមទទួលយកគណបក្សចំនួន៣០ ចូលរួមនៅក្នុងក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់”។

ជាមួយគ្នានេះ ប្រធានលេខាធិការដ្ឋានឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក ឈឹម ផលរុណ បានឆ្លើយតបជាមួយ កម្ពុជាថ្មី ថា ឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់់ នឹងលេចចេញជារូបរាងជាផ្លូវការ ក្នុងពេលឆាប់ៗនេះ ពីព្រោះថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឯកភាពឱ្យបក្សនយោបាយទាំង៣០ ចូលជាសមាជិករួចហើយ នៅឡើយតែការរៀបចំបន្តនីតិវិធីតែងតាំងសមាសភាពប្រតិភូគណបក្សដោយព្រះមហាក្សត្រតែប៉ុណ្ណោះ។
លោក ឈឹម ផលរុណ គូសបញ្ជាក់ក្នុងន័យដើមថា “មកទល់ឥឡូវនេះ សម្តេចនាយករដ្ឋមន្ត្រីបានឯកភាពតាមសំណើសុំហើយ នៅឡើយការរៀបចំបន្តនីតិវិធីតែងតាំងជាផ្លូវការដោយព្រះរាជក្រឹត្យនូវសមាសភាពនៃប្រតិភូគណបក្សនីមួយៗ ”។

ជាក់ស្ដែង ឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ បង្កើតឡើងនៅក្រោយការបោះឆ្នោតនីតិកាលទី៦ ឆ្នាំ២០១៨ ក្រោមគំនិតរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងគោលបំណងលើកស្ទួយរបបនយោបាយសេរីពហុបក្ស ក៏ដូចជា ប្រមូលធាតុចូលនៃទស្សនៈពហុគំនិតសម្រាប់ជាប្រយោជន៍ដល់ការស្ថាបនាជាតិ។ ចប់អាណត្តិទី៦ ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ ក៏ត្រូវរំលាយផងដែរ ទើបតែនៅពេលនេះ នាយករដ្ឋមន្រ្តីថ្មី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្រេចឲ្យរៀបចំបន្ត ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ តទៅទៀតនៅក្នុងអាណត្តិទី៧នេះ៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


