Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច៖ ស្វាមីស្រីអូនសម្រស់ធម្មជាតិ ពិតជាបានបញ្ចប់ជីវិតដោយខ្សែចងអង្រឹងពិតមែន

បានផុស

នៅ

សមត្ថកិច្ចសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅបានបញ្ជាក់ថា  ស្វាមីរបស់ស្រីអូនសម្រស់ធម្មជាតិ លោកឧកញ៉ា ឈាង រ័ត្ន បានបញ្ចប់ជីវិតខ្លួនឯង ដោយការចងករ នៅវេលាម៉ោង២៖ ៥០រសៀល នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ​ ក្នុងគេហដ្ឋានរបស់លោក ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពិតប្រាកដមែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណរបស់សមត្ថកិច្ច ស្តីពី ករណីអត្តឃាតចងកសម្លាប់ខ្លួនឯង នៅវេលាម៉ោង១៤:៥០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចលេខ១៤២ ផ្លូវR12 គម្រោងរ៉ូសវីល បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឱ្យដឹងថាជនរងគ្រោះ ឈ្មោះ ឈាង រ័ត្ន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអគ្គនាយកក្រុមហ៊ុន។

របាយការណ៍របស់សមត្ថកិច្ចបានសរសេរពីការបំភ្លឺរបស់ឈ្មោះ ម៉ៅ សុីវន ដែលត្រូវជាប្អូនថ្លៃជនរងគ្រោះថា “មុនពេលកើតហេតុនៅវេលាម៉ោង០៨:១០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ រូបខ្ញុំនិងគ្រួសារបានទៅធ្វើបុណ្យនៅខេត្តព្រៃវែង ចំណែកបងថ្លៃរបស់ខ្ញុំឈ្មោះ ឈាង រ័ត្ន បានប្រាប់រូបខ្ញុំថាគាត់មិនបានទៅទេព្រោះគាត់ជាប់រវល់ទៅខេត្តកំពង់ចាមដើម្បីមើលគ្រូចិនសែ។ ពេលខ្ញុំបាទធ្វើដំណើរចេញពីផ្ទះដល់មុខវត្តក្តីតាកុយ ក៏ភ្លេចសោរផ្ទះហើយបកមកយកសោរវិញពេលមកដល់ផ្ទះម្តាយខ្ញុំបានឃើញសោរផ្ទះនៅក្នុងរថយន្តរួចក៏ធ្វើដំណើរចេញទៅរាងខ្លួន។ លុះរហូតដល់ម៉ោង១៤:៥០នាទី ថ្ងៃ ខែ ឆ្នាំដដែលរូបខ្ញុំបានត្រឡប់មកផ្ទះវិញក៏ឃើញរថយន្តបងថ្លៃរបស់ខ្ញុំចតនៅខាងមុខផ្ទះពេលនោះរូបខ្ញុំបានចាក់សោរចូលក្នុងផ្ទះរួចក៏ដើរទៅក្រោយផ្ទះក៏ប្រទះឃើញបងថ្លៃរបស់ខ្ញុំចងកនិង ខ្សែអង្រឹងជាប់និងជណ្ដើរទ្វារក្រោយផ្ទះរួចរូបខ្ញុំក៏បាន រាយការណ៍ទៅសមត្ថកិច្ចតែម្តង”។

ចំពោះមូលហេតុដែលឈានឱ្យលោកឧកញ៉ា ឈាង រ័ត្ន បញ្ចប់ជីវិតគឺ ប្អូនថ្លៃឈ្មោះ ម៉ៅ ស៊ីវន អះអាងថាកន្លងមកសពជនរងគ្រោះធ្លាប់មានវិបត្តិផ្លូវចិត្តលែងលះគ្រួសារថ្មីៗមិនទាន់ដាច់ស្រាច់ ។

បើតាមការពិនិត្យរបស់នគរបាលកោសលវិច្ច័យបច្ចេកទេសបានសន្និដ្ឋានថា ជនរងគ្រោះខាងលើពិតជាធ្វើអត្តឃាតខ្លួនឯង ដោយយកខ្សែអង្រឹងចងកខ្លួនឯងពិតប្រាកដមែន។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅផ្ទះកើតហេតុខាងលើ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម