ព័ត៌មានជាតិ
បញ្ចប់នៅឆ្នាំ ២០២៣ កម្រងឯកសារសំលៀកបំពាក់ខ្មែរ ១០ សម័យកាល ចងក្រងជាសៀវភៅទុកដល់មនុស្សជំនាន់ក្រោយ
ពាក់ព័ន្ធទៅការចងក្រងឯកសារសំលៀកបំពាក់ខ្មែររបស់រាជបណ្ឌិត្យសភាកម្ពុជា គណៈកម្មការបានសម្រេចលើកយកការស្លៀកពាក់របស់ប្រជាជនខ្មែរពី ១០ សម័យកាលខុសគ្នា មកចងក្រងចេញជាសៀវភៅដើម្បីទុកដល់មនុស្សជំនាន់ក្រោយ។ ការឲ្យដឹងបែបនេះតាមរយៈការគូសបញ្ជាក់ពីលោកបណ្ឌិត ប៊ុត សាម៉េត គណៈកម្មការមួយរូបនៃកិច្ចការស្រាវជ្រាវរាជបណ្ឌិត្យសភា។

លោកបណ្ឌិត ប៊ុត សាម៉េត គណៈកម្មការមួយរួបក្នុងការងារចងក្រងឯកសារសំលៀកបំពាក់ខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យ «កម្ពុជាថ្មី» ដឹងថា ក្រុមការងារស្រាវជ្រាវនៃរាជ បណ្ឌិត្យសភាកម្ពុជា បានសិក្សាស្រាវជ្រាវលើគម្រោងការចងក្រងឯកសារសំលៀកបំពាក់ខ្មែរនេះមានរយៈពេល ២ឆ្នាំមកហើយ ដែលគ្រោងបញ្ចប់នៅឆ្នាំ ២០២៣ នេះ។
លោកបណ្ឌិត មានប្រសាសន៍ថា នៅក្នុងឯកសារសំលៀកបំពាក់ខ្មែរ ក្រុមការងារស្រាវជ្រាវ ដោយបានសិក្សាស្រាវជ្រាវ និងបានលើកយកម៉ូតសំលៀកបំពាក់ខ្មែរមានចំនួន ១០សម័យកាលផ្សេងគ្នា ដែលមាន ៧០៩ម៉ូតសំលៀកបំពាក់មកបង្ហាញ។
ជាក់ស្ដែង សម័យកាលទាំង ១០ដែលគណៈកម្មការស្រាវជ្រាវសម្រេចយកមកបង្ហាញមានដូចជា សម័យនគរភ្នំ បាន ១២ម៉ូត, សម័យចេនឡា បាន ៩ម៉ូត, សម័យអង្គរ បាន ២៨១ម៉ូត, សម័យចតុមុខ ១៨ម៉ូត, សម័យលង្វែក ១២ម៉ូត, សម័យឧត្តុង្គ ១១៩ម៉ូត, សម័យបារាំង ២២៣ម៉ូត, សម័យសង្គមរាស្ត្រនិយម ៩ម៉ូត, សម័យសាធារណៈរដ្ឋខ្មែរ ២០ម៉ូត និងចុងក្រោយគឺសម័យកម្ពុជាប្រជាធិបតេយ្យមាន ៦ម៉ូត។

លោកបណ្ឌិត ប៊ុត សុម៉េត បានគូសបញ្ជាក់បន្តថា «បើនិយាយពីម៉ូតសំលៀកបំពាក់ទាំង ១០សម័យកាល ក្រុមការងារស្រាវជ្រាវមកមានច្រើនលើសពី ៧០៩ម៉ូត ប៉ុន្តែក្រុមការងារបានសម្រេចជ្រើសរើសយកម៉ូតសំលៀកបំពាក់ណាដែលមានលក្ខណៈខុសប្លែកគ្នា ចំពោះម៉ូតដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា ឬខុសគ្នាបន្តិចបន្តួចមិនត្រូវបានជ្រើសរើសយកទេ ដូច្នេះម៉ូតសម្រេចបានចំនួន ៧០៩ម៉ូត»។
ស្របពេលជាមួយនេះ លោកបណ្ឌិត ប៊ុត សាម៉េត បានបន្ថែមដែរថា មុនអាចសម្រេចបានការចងក្រងឯកសារសំលៀកបំពាក់ខ្មែរនេះដែរ ក្រុមការងារនៃកិច្ចការស្រាវជ្រាវ បានចុះសិក្សាស្រាវជ្រាវនៅគ្រប់បណ្ដាខេត្ត និងរាជធានី មានតាមប្រាសាទ សារមន្ទីរ វត្តអារាម ឯកសារចាស់ៗ ចាស់ទុំដែលមានការយល់ដឹងពីសំលៀកបំពាក់បុរាណ និងតាមតំបន់មួយចំនួនដែលនៅមានរក្សាសំលៀកបំពាក់បែបបុរាណនេះផងដែរ។


គណៈកម្មការកិច្ចការស្រាវជ្រាវសំលៀកបំពាក់ខ្មែរនៃរាជបណ្ឌិត្យសភារូបនេះ បានចង្អុលបង្ហាញបន្តថា សម្រាប់ការងារចងក្រងនេះ រាជបណ្ឌិត្យសភាកម្ពុជាមានគោលបំណងសំខាន់ៗមួយចំនួនដូចជាទី១ គឺ ប្រមូល និងចងក្រងនូវម៉ូតសំលៀកបំពាក់ខ្មែរតាមសម័យកាលនីមួយៗទុកជាឯកសារ ទី២. បង្កើតសារមន្ទីរជាតិសំលៀកបំពាក់ខ្មែរ ដើម្បីតាំងបង្ហាញស្នាដៃដល់ភ្ញៀវជាតិ និងអន្តជាតិ ទី៣. ថែរក្សានូវមរតក ស្នាដៃ ដ៏មានតម្លៃរបស់បុព្វបុរសខ្មែរ និងទី៤ ដើម្បីទុកជាឯកសារសម្រាប់ការសិក្សាស្រាវជ្រាវបន្ត។
លោក បណ្ឌិត ប៊ុត សុម៉េត គូសបញ្ជាក់ទៀតថា សៀវភៅសំលៀកបំពាក់ខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា នឹងបញ្ចប់ការងារស្រាវជ្រាវនៅចុងឆ្នាំ២០២៣ នេះ ដែលមាន ២៧០៧ទំព័រ និងចែកចេញជា ២ភាគ៕
អត្ថបទ៖ ឌិត ថារី


-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


