Connect with us

ព័ត៌មានជាតិ

អ្នកសារព័ត៌មានជើងចាស់បីរូប ត្រូវបានចាត់តាំងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី

បានផុស

នៅ

លោក វង្សី វិសុទ្ធ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញសេចក្ដីសម្រេចចាត់តាំងឥស្សរជនចំនួន៥រូប ជាក្រុមអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី។ ក្នុងចំណោមក្រុមអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីទាំង៥រូបនោះ​ គឺមាន៣រូបគឺជាអ្នកសារព័ត៌មានជើងចាស់។

(លោក វង្សី វិសុទ្ធ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី )
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឥស្សជនអ្នកនាំពាក្យទាំង៣រូបដែលជាអ្នកសារព័ត៌មាននោះគឺ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវបានតែងតាំងជាអនុប្រធានក្រុមអ្នកនាំពាក្យ។ លោកស្រី អ៊ុង ច័ន្ទសោភា អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ដែលជាអ្នកសារព័ត៌មានបម្រើការងារនៅស្ថានីយទូរទស្សន៍ស៊ីអិនស៊ី របស់ក្រុមហ៊ុន​ CBS របស់អ្នកឧកញ៉ា គិត ម៉េង  ត្រូបានតែងតាំងជាសមាជិក និងលោក ម៉ក់ រេនីតា  អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី។ លោក គឺអ្នកសារព័ត៌មានផ្នែកថតរូបភាព និងវីដេអូ ដែលបម្រើការងារនៅអគ្កនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ត្រូវបានតែងតាំងជាសមាជិកអ្នកនាំពាក្យ។

(រូបថត លោក ហ៊ុយ វណ្ណៈ ខាងឆ្វេង លោកស្រី អ៊ុង ច័ន្ទសោភា កណ្ដាល និងលោក ម៉ក់ រ៉េនីតា ខាងស្ដាំ។)

បើតាមសេចក្ដីសម្រេច ស្ដីពីការបង្កើត និងចាត់តាំងក្រុមអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ក្រៅពីឥស្សជនទាំង៣រូបនេះ លោក វង្សី វិស្សុត ក៏បានតែងតាំង លោក អេង ទូច រដ្ឋលេខាធិការ និងនាយកខុទ្ទកាល័យទីស្ដីការគណៈរដ្ឋមន្ត្រី ឱ្យធ្វើជាប្រធានក្រុម​អ្នកនាំពាក្យ និងតែងតាំង លោក ទិត សុធា ដែលជាអ្នកជំនាញ ក៏ដូចជាមានបទពិសោធន៍ច្រើនឆ្នាំក្នុងកិច្ចការងារនាំពាក្យប្រចាំទីស្ដីការគណៈរដ្ឋមន្ត្រី ជាអនុប្រធានក្រុមអ្នកនាំពាក្យ។

បើតាមសេចក្ដីសម្រេចបណ្ដាឥស្សរជនទាំង៥រូបនេះ មានភារកិច្ច ដឹកនាំ គ្រប់គ្រង ធ្វើនិយ័តកម្មលើការផ្សព្វផ្សាយរាល់ព័ត៌មានផ្លូវការរបស់ទីស្តីការគណៈរដ្ឋមន្ត្រី  និងរៀបចំសេចក្ដីបំភ្លឺ សេចក្ដីប្រកាសព័ត៌មាន សេចក្តីថ្លែងការណ៍ និងការផ្សព្វផ្សាយផ្សេងទៀតអំពីព័ត៌មាន របស់ទីស្តីការគណៈរដ្ឋមន្ត្រីឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាទំនាក់ទំនងនឹងឆ្លើយតបជាផ្លូវការជាមួយសាធារណជន បណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិ។

(រូបថត លោក អេង ទូច ខាងឆ្វេង និងលោក ទិត សុធា ខាងស្ដាំ។)

បន្ថែមពីនេះ ក្រុមអ្នកនាំពាក្យមានភារកិច្ចសហការជាមួយអង្គភាពនានាចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីប្រមូលព័ត៌មាន តាមដាន អង្កេត និងវិភាគនូវរាល់ព័ត៌មាន និងឯកសារពាក់ព័ន្ធ សម្រាប់ធ្វើការឆ្លើយបំភ្លឺជូនសាធារណជន និងបណ្តាញ សារព័ត៌មានជាតិ និងអន្តរជាតិ ក៏ដូចជាស្រាយបំភ្លឺចំណោទបញ្ហានានាដែលកើតមានឡើងក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្តី  និងរៀបចំសន្និសីទសារព័ត៌មាននានាជូនថ្នាក់ដឹកនាំទីស្ដីការគណៈរដ្ឋមន្ត្រី។

ជាពិសេស ក្រុមអ្នកនាំពាក្យមានភារកិច្ច ស្រាវជ្រាវនិងប្រមូលចងក្រងរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងទីស្តីការគណៈរដ្ឋមន្ត្រី ក៏ដូចជាបំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម