ព័ត៌មានជាតិ
អ្នកសារព័ត៌មានស្ត្រីនៅភ្នំពេញ និងខេត្តជាង៣០នាក់ ជួបពិភាក្សាគ្នាពីបញ្ហាជួបប្រទះ នៅខេត្តសៀមរាប
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ មណ្ឌលព័ត៌មានស្រ្តីកម្ពុជា និងបណ្តាញអ្នកព័ត៌មានស្ត្រី បានរៀបចំវេទិកាអ្នកសារព័ត៌មានស្ត្រីរយៈពេល១ថ្ងៃពេញ នៅក្រុងសៀមរាប ដោយមានស្ត្រីមកពីភ្នំពេញ និងខេត្ត៤ផ្សេងទៀត បានជួបពិភាក្សាគ្នាពីបញ្ហាដែលពួកគេបានជួបប្រទះ និងចូលរួមដោះស្រាយទាំងអស់គ្នា ព្រមទាំងមានវគ្គប្រឹក្សាជំនាញផ្លូវចិត្តដល់ស្ត្រីជាអ្នកសារព័ត៌មានផងដែរ។

វេទិកាអ្នកសារព័ត៌មានស្ត្រីនេះ មានការចូលរួមពីអ្នកសារព័ត៌មានមកពីភ្នំពេញ និងខេត្ត៤ទៀតដូចជា ខេត្តសៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ និងកំពង់ធំ សរុប៣២នាក់ ដោយមានការគាំទ្រថវិកាពីអង្គការយូនីស្កូ។ គោលបំណងនៃការរៀបចំកិច្ចពិភាក្សានេះ ដើម្បីពង្រីកបណ្តាញអ្នកសារព័ត៌មានស្ត្រី (CFJ) នៅខេត្តសៀមរាប លើកកម្ពស់ការយល់ដឹងពីបណ្តាញ និងសេវាកម្មដែលមានសម្រាប់អ្នកសារព័ត៌មាន។ ផ្តល់ឱកាសសម្រាប់អ្នកសារព័ត៌មានជាស្ត្រី បានចែករំលែកបទពិសោធការងារ ពិភាក្សាអំពីឱកាស និងស្វែងយល់ពីបញ្ហា និងដំណោះស្រាយបញ្ហាប្រឈមនានាទាក់ទងនឹងផលប៉ះពាល់ផ្លូវច្បាប់ ព្រមទាំងផ្តល់វេទិកាសម្រាប់អ្នកពាក់ព័ន្ធក្នុងការចែករំលែកតួនាទីរបស់ពួកគេក្នុងការការបារសុវត្ថិភាពអ្នកសារព័ត៌មាន ទប់ស្កាត់ការប្រឆាំងឧក្រិដ្ឋកម្ម។ ការពារសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានស្របតាមច្បាប់ជាតិ និងអន្តរជាតិ។ ស្វែងយល់ពីបញ្ហា និងរកដំណោះស្រាយ ប្រឹក្សាទាក់ទងនឹងផ្លូវច្បាប់ជូនអ្នកសារព័ត៌មានស្រ្តី។

បន្ទាប់ពីមានកិច្ចពិភាក្សានេះ លោកស្រី សាវតា ច័ន្ទគ្រឹស្នា ជានាយិកាប្រតិបត្តិនៅ អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា (WMC) សង្ឃឹមថាអ្នកសារព័ត៌មានស្ត្រីទាំងអស់ដែលចូលរួមកិច្ចពិភាក្សានេះ នឹងតទទួលបានបទពិសោធថ្មីៗបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍អាជីពរបស់ខ្លួនក្នុងនាមជាអ្នកសារព័ត៌មាន។ លោកស្រីនិយាយថា៖ “ខ្ញុំក៏សង្ឃឹម និងជឿជាក់ដែរថា ក្រុមអ្នកសារព័ត៌មានស្រ្តី ដែលបានចូលរួមក្នុងថ្ងៃនេះ នឹងក្លាយជាសមាជិកសកម្មជាមួយបណ្តាញអ្នកសារព័ត៌មានស្ត្រី CFJ និងមានទំនាក់ទំនងកាន់តែល្អ ស្គាល់អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាច្រើនជាងមុន”។
បន្ថែមពីនេះ លោកស្រីបន្តថា WMC នឹងបន្តពង្រឹងបណ្តាញអ្នកសារព័ត៌មានស្ត្រី ជាបន្តបន្ទាប់ ព្រមទាំងបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលរវាងស្ត្រីអ្នកសារព័ត៌មាន ជាមួយសមត្ថកិច្ច ដើម្បីលើកកម្ពស់ការបញ្ចេញមតិ និងធានានូវសុវត្ថិភាពអ្នកសារព័ត៌មានស្ត្រីក្នុងការអនុវត្តការងារប្រចាំថ្ងៃ។ ជាពិសេស WMC នឹងបន្តរៀបចំបណ្តុះបណ្តាលដល់ស្ត្រីជាអ្នកសារព័ត៌មានទៅខេត្តគោលដៅបន្ថែមទៀត។

សូមជម្រាបថា នេះគឺជាលើកទី១ ដែលបណ្តាញអ្នកសារព័ត៌មានស្ត្រី (CFJ) រៀបចំកិច្ចពិភាក្សាឱ្យអ្នកសារព័ត៌មាននៅភ្នំពេញ និងនៅតាមបណ្តាខេត្តបានជួបជជែកគ្នានៅខេត្តសៀមរាបនេះ កន្លងមក គឺរៀបចំតែនៅភ្នំពេញប៉ុណ្ណោះ។ វេទិកានេះ ជួយឱ្យស្ត្រីជាអ្នកសារព័ត៌មានបានចែករំលែក ជជែកពីបញ្ហាដែលខ្លួនជួបប្រទះពេលបំពេញការងារ និងការផ្តល់យោបល់គ្នាទៅវិញទៅមក រកដំណោះស្រាយ រួមទាំងការសមាធិដើម្បីឱ្យខ្លួនមានភាពស្រស់ស្រាយទាំងផ្លូវកាយ និងផ្លូវចិត្តបានច្រើនផងដែរ៕

ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


