Connect with us

ព័ត៌មានជាតិ

មន្ទីរអប់រំរាជធានីភ្នំពេញ ប្រកាស​លេខ​ទូរស័ព្ទ​២​ខ្សែ ​សម្រាប់​ទាក់ទងពេលមានភាពមិនប្រក្រតីក្នុងសាលា

បានផុស

នៅ

មន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានប្រកាសលេខទូរស័ព្ទចំនួន២ខ្សែសម្រាប់ទំនាក់ទំនងនៅពេលដែលមាតាបិតាសិស្សចង់រាយការណ៍នូវភាពមិនប្រក្រតី នៅក្នុងសាលាណាមួយនៅក្នុងរាជធានីភ្នំពេញ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍ថា «នៅពេលដែលមាតាបិតាសិស្សមានបំណងចង់រាយការណ៍ពីសកម្មភាពអសកម្ម នៅក្នុងសាលាណាមួយក្នុងរាជធានីភ្នំពេញអាចទាក់ទងទៅកាន់លោកអ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញទទួលបន្ទុកបឋមសិក្សាដែលមានលេខទូរស័ព្ទ ០៩២៩៩៥៣៤៤និងលោកលោកហេង សារិន អនុប្រធានមន្ទីរ ទទួលបន្ទុកមធ្យមសិក្សាដែលមានលេខទូរស័ព្ទ ០១២៥៧៤៩១២»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថាការប្រកាសលេខទូរស័ព្ទទាំងពីរខ្សែនេះ គឺដើម្បីឲ្យអាណព្យាបាលមាតាបិតាសិស្សឬសិស្សមានភាពងាយស្រួលក្នុងការទំនាក់ទំនងនៅពេលមានបញ្ហាអ្វីមួយ ដែលកើតឡើងក្នុងសាលាមិនដឹងទាក់ទងទៅខាងណា។

លោកបានបន្ថែមថា «ប៉ុន្តែឥឡូវនេះមានលេខទំនាក់ទំនងហើយលោកអ្នកអាចទាក់ទងតាមលេខទូរស័ព្ទនេះបានហើយដោយមិនចាំបាច់បង្ហោះនៅលើបណ្តាញសង្គមទៀតទេមានរឿង ឬបញ្ហាអ្វីទាក់ទិននឹងភាពអសកម្មរបស់សាលាអាចរាយការណ៍ទៅពួកគាត់បាន»។

ការប្រកាសលេខទូរស័ព្ទនេះបានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានអាណព្យាបាលមួយចំនួនដែលមានកូនរៀននៅសាលា បឋមសិក្សាសន្ធរម៉ុកបាននាំគ្នាបង្ហោះសាររិះគន់ពីករណីគ្រូបង្រៀនម្នាក់ទារលុយពីសិស្ស រហូតដល់មន្ទីរបានដាក់ពិន័យគ្រូបង្រៀននោះ ដោយផ្លាស់ចេញពីសាលាបឋមសិក្សាសន្ធរម៉ុកទៅបង្រៀននៅសាលាបឋមសិក្សាសែនសុខវិញ។

ចំណែកក្រសួងអប់រំយុវជន និងកីឡាបានប្រកាសឲ្យអាណាព្យាបាលនិងមាតាបិតាសិស្សអាចរាយការណ៍ផ្ទាល់ទៅគណៈគ្រប់គ្រងសាលារៀន ដើម្បីដោះស្រាយបញ្ហាផ្សេងៗពេលមានភាពមិនប្រក្រតីកើតឡើងនៅក្នុងសាលា។

លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំយុវជន និងកីឡាបានឲ្យដឹងថា ជាទូទៅមាតាបិតាសិស្សអាចរាយការណ៍ផ្ទាល់ជួនដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ដើម្បីដោះស្រាយករណីមិនប្រក្រតីនៅក្នុងសាលានីមួយៗ។ ក្រៅពីនេះមន្ទីរអប់រំយុវជននិងកីឡានៅតាម២៥ខេត្តរាជធានីជាសេនាធិការរបស់ក្រសួងអប់រំយុវជន និងកីឡាដើម្បីអន្តរាគមន៍ដោះស្រាយករណីមិនប្រក្រតីនានា ដែលអាចកើតឡើងជាយថាហេតុនៅតាមគ្រឹះស្ថានសិក្សា៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម