ព័ត៌មានជាតិ
កម្ពុជា ដាក់ផែនការបញ្ឈប់ការប្រើប្រាស់សារធាតុ «អាសបេស្តុស» នៅត្រឹមឆ្នាំ ២០២៥
រដ្ឋាភិបាលកម្ពុជា បានកំពុងពន្លឿនការសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅលុបបំបាត់ និងបញ្ឈប់ការប្រើប្រាស់សារធាតុ អាសបេស្តុស នៅឆ្នាំ ២០២៥ ខាងមុខ។

ថ្លែងបើកសិក្ខាសាលា ស្តីពីការរៀបចំអនុវត្តផែនការសកម្មភាពពាក់ព័ន្ធនឹងសារធាតុអាសបេស្តុស នៅក្នុងផែនការមេលើកទី ៣ ស្តីពីសុវត្ថិភាព និងសុវត្ថិភាពការងារឆ្នាំ ២០២៣-២០២៧ នៅព្រឹកថ្ងៃទី ៣១ តុលានេះ លោកវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា «ការហាមឃាត់សារធាតុអាសបេស្តុស គឺមានច្រើនដំណាក់កាលណាស់ ហើយក៏មិនមែនជារឿងាយស្រួលដែរ ព្រោះអ្វីៗ ទាំងអស់ ត្រូវសំអាងលើច្បាប់ បទប្បញ្ញត្តិ បើយើងមិនទាន់មានបទប្បញ្ញត្តិទេ យើងអនុវត្តអីក៏អត់បានដែរ»។

លោករដ្ឋលេខាធិការ បានស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យលទ្ធភាពរៀបចំនូវបទប្បញ្ញត្តិចាំបាច់ដែលគាំទ្រដល់ការអនុវត្ត ដើម្បីឲ្យកម្ពុជាឈានទៅលុបបំបាត់ការប្រើប្រាស់សារធាតុអាសបេស្តុស នាពេលអនាគត។

ចំណែកលោកស្រី Justine Ross ប្រធានទីភ្នាក់ងារសុវត្ថិភាព និងលុបបំបាត់សារធាតុអាសបេស្តុស បានអះអាងថា សារធាតុអាសបេស្តុស ពិតជាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស ដូចជា បង្កឲ្យកើតមានជំងឺមហារីកសួត បំពង់ក និងមហារីកអូវែ ជាដើម តាមរយៈការប្រើប្រាស់របស់របរផ្សេងៗ ដោយមិនដឹងខ្លួន។
លោកស្រីសង្ឃឹមថា តាមរយៈសិក្ខាសាលានេះ នឹងជំរុញឲ្យអ្នកចូលរួមទាំងអស់យកចិត្តទុកដាក់ និងស្វែងយល់សិក្សាឲ្យបានទូលំទូលាយថែមទៀត ដើម្បីកាត់បន្ថយដល់ការប្រើប្រាស់សារធាតុអាសបេស្តុសនេះ ខណៈមនុស្សមួយចំនួនបានអះអាងថា ការប្រើប្រាស់សារធាតុនេះ មិនធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះទេ។
គួរបញ្ជាក់ថា អាសបេស្តុស គឺជាជាតិសរសៃដែលកើតឡើងពីរ៉ែធម្មជាតិដ៏រឹងមាំធន់កម្ដៅ និងភ្លើង និងត្រូវបានប្រើប្រាស់ច្រើនយ៉ាងនៅជុំវិញពិភពលោកក្នុងផលិតផលជាងបីពាន់មុខ ជាពិសេសក្នុងវិស័យសំណង់ ផលិតផលកកិត សម្ភារៈទប់កម្ដៅ និងវាយនភណ្ឌមួយចំនួន។ សារធាតុអាសបេស្តុស បង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពមនុស្ស តាមរយៈការដកដង្ហើមដោយសារតែស្រូបសរសៃអាសបេស្តុសនេះ ដែលបង្កទៅជាជំងឺ រួមមាន ៖ ជំងឺមហារីក មហារីកកោសិកាមេសូតេល្យូមនៅស្រោមសួត មហារីកសួត មហារីកបំពង់ក និងមហារីកអូវែ និងជំងឺមហារីកពាក់ព័ន្ធនឹងសារធាតុអាសបេស្តុស ដទៃទៀតដូចជា ជំងឺអាសបេស្តុស៊ីស និងក្រិនសួតជាដើម៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


