Connect with us

ព័ត៌មានជាតិ

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ចូលរួមយ៉ាងសកម្មក្នុងការរៀបចំកន្លែងស្នាក់នៅសម្រាប់សិស្សប្រឡងបាក់ឌុប

បានផុស

នៅ

សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ខេត្តស្វាយរៀង បានចូលរួមជួយដល់រដ្ឋបាលខេត្ត ក្នុងការរៀបចំកន្លែងស្នាក់នៅតាមបណ្តាវត្តនានាសម្រាប់សិស្សប្រឡងបាក់ឌុប ឆ្នាំ២០២៣នេះ នៅក្នុងខេត្តស្វាយរៀង។ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងជាច្រើន បានចូលរួមជួយការងារនេះដោយយកចិត្តទុកដាក់ និងដោយក្តីសប្បាយរីករាយ ដើម្បីជួយសម្រួលដល់សិស្សដែលមកប្រឡងបាក់ឌុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈការណែនាំផ្ទាល់ពីឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង លោក តូច ប៉ូលីវ៉ា ដែលជាអនុប្រធាន បានដឹកនាំសមាជិក សមាជិកាចូលរួមរៀបចំបោសសម្អាតទីកន្លែងស្នាក់នៅរបស់សិស្សានុសិស្សប្រឡងសញ្ញាបត្រមធម្យសិក្សាទុតិយភូមិ មានចំននួ ៤ ទីតំាងនៅក្នុងក្រុងស្វាយរៀង។ ទីតាំងទាំង៤កន្លែងនេះ គឺវត្តសនិ្តភាព ក្រុងស្វាយរៀង វត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង វត្តឧប្បលរកនារាម ក្រុងស្វាយរៀង និងវត្តសាមគ្គីឧត្តម (វត្តធ្មល់)។ លោក តូច ប៉ូលីវ៉ា បានលើកឡើងឱ្យដឹងថា សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានចូលរួមស្ម័គ្រចិត្តជួយលាងចាន បេះបន្លែ ធ្វើម្ហូប សម្របសម្រួលកន្លែងផ្ញើម៉ូតូ មានកន្លែងដាក់ទឹកហូបខាងក្នុងមណ្ឌលសម្រាប់បេក្ខជន ត្រៀមរៀបចំជូនសិស្សានុសិស្សដែលមកស្នាក់នៅទាំងអស់ ដើម្បីត្រៀមប្រឡង។

សូមជម្រាបជូនថា រដ្ឋបាលខេត្តស្វាយរៀង ក៏ដូចរដ្ឋបាលរាជធានី ខេត្តដទៃទៀតនៅទូទាំងប្រទេសកម្ពុជាដែរ គឺបានរៀបចំកន្លែងស្នាក់នៅនានាសម្រាប់សិស្សានុសិស្សដែលមកចូលរួមប្រឡងសញ្ញាបត្រមធម្យសិក្សាទុតិយភូមិ ឬបាក់ឌុបនៅក្នុងឆ្នាំ២០២៣នេះ។ ដោយឡែក សម្រាប់ខេត្តស្វាយរៀង សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តនេះ បានស្ម័គ្រចិត្តចូលរួមជួយដូចដែលពួកគេធ្លាប់បានចូលរួមជួយការងារសង្គមផ្សេងៗនាពេលកន្លងមកដែរ។

លោក តូច ប៉ូលីវ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានអះអាងថា សកម្មភាពរបស់សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងទាំងនេះ គឺចេញពីគំរូភាពរបស់ឯកឧត្តម ឌី វិជ្ជា។ ឯកឧត្តម ឌី វិជ្ជា ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាយុវជន និងបញ្ហាសង្គមនានានៅទូទាំងប្រទេស និយាយជារួម និងជាពិសេស នៅក្នុងខេត្តស្វាយរៀងនេះតែម្តង និយាយដោយឡែក។ ឯកឧត្តម ឌី វិជ្ជា តែងតែណែនាំឱ្យក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង គិតគូរឱ្យបានមែនទែនលើបញ្ហានេះ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។

ក្នុងនាមជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងវិញ លោក តូច ប៉ូលីវ៉ា បានថ្លែងអំណរគុណ និងការដឹងគុណយ៉ាងខ្លាំងដល់ឯកឧត្តម ឌី វិជ្ជា ដែលបានយកចិត្តទុកដាក់ និងណែនាំជាប្រចាំដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។ ជាមួយគ្នានេះ លោកក៏បានអរគុណដល់ក្រុមការងារទាំងអស់ដែលតែងតែចូលរួមជួយការងារផ្សេងៗដោយស្ម័គ្រចិត្ត។ ឆ្លៀតពេលនេះ លោក តូច ប៉ូលីវ៉ា ក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ដែលចូលរួមប្រឡងបាក់ឌុបក្នុងរយៈពេល២ថ្ងៃនេះ សូមឱ្យជោគជ័យ និងជាប់ការប្រឡងទាំងអស់គ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤៥ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ២ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

កីឡា៣ ម៉ោង មុន

ក្លិប Fenerbahce ពិចារណាដកខ្លួនពីលីគតួកគី ជុំវិញការវាយប្រហារលើកីឡាករ

Sokha Hotels

ព័ត៌មានពេញនិយម