ព័ត៌មានជាតិ
គ្រូហុងស៊ុយនៅភ្នំពេញពីរនាក់អ្នកជឿជាក់ ខ្លះត្រូវចាំមួយឆ្នាំ ទើបអាចមើលបាន
លោកគ្រូ កុក ឡុង ជាគ្រូចិនសែមើលជោគជតារាសីខែឆ្នាំដ៏ល្បីឈ្មោះនៅរាជធានីភ្នំពេញ។ លោកតាកុកឡុង ឬចាំង ហាំងឡុង ត្រូវបានមហាជនស្គាល់តាមរយៈការទស្សន៍ទាយខែឆ្នាំជាពិសេសពេលចូលឆ្នាំថ្មីមកដល់។
លោកតាកុក ឡុង ឬចាំង ហាំងឡុង ដែលមានវ័យជាង ៧០ ឆ្នាំជាអ្នកស្រាវជ្រាវក្បួនតម្រាចិន ក្រៅពីទស្សន៍ទាយជោគជតារាសីខែឆ្នាំ លោកតាក៏អាចមើលហុងស៊ុយផ្ទះសម្បែងក៏ពូកែ។
ក្បួនទស្សន៍ទាយខែឆ្នាំរបស់លោកតា តែងតែត្រូវបានផ្សព្វផ្សាយលើបណ្តាញសារព័ត៌មាននានា។ ជារៀងរាល់ថ្ងៃ លោកតាត្រូវបានហៅទៅមើលជោគជតារាសី រហូតដល់ក្រុមហ៊ុនអចលនទ្រព្យមួយចំនួន ហៅទៅមើលហុងស៊ុយគម្រោងរបស់បុរី។
អ្នកគ្រូឡុង ណាលី ជាគ្រូរៀបហុងស៊ុយដ៏ល្បីឈ្មោះមួយរូបទៀត ដែលមានការទទួលស្គាល់ជាអន្តរជាតិក្នុងប្រទេសកម្ពុជា។ បញ្ចប់ការសិក្សាលើវិជ្ជាហុងស៊ុយពីប្រទេសជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កេរ្តិ៍ឈ្មោះអ្នកគ្រូកាន់តែល្បីសុសសាយតាមរយៈការរៀបក្បួនហុងស៊ុយ ដែលធ្វើឲ្យអ្នកបានជោគជ័យមានភាពជឿជាក់យ៉ាងមោះមុត។
អ្នកមានជំនឿលើកឡើងថា អ្នកដែលមករកឲ្យអ្នកគ្រូណាលី រៀបហុងស៊ុយឲ្យមានចំនួនច្រើនលើសលប់ រហូតដល់អ្នកខ្លះត្រូវរង់ចាំដល់ជាង ១ ឆ្នាំឯណោះ ទើបអាចមើលបាន។ នេះក៏ជាមូលហេតុដែលអ្នកគ្រូ ណាលី ប្រកាសទទួលបង្រៀនថ្នាក់ហុងស៊ុយ ដល់សិស្សចាប់ពីឆ្នាំ ២០១៩ មក៕
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង