Connect with us

វប្បធម៌ ជំនឿ

អ្នកគ្រូហុងស៊ុយ ណាលី ថា ឆ្នាំនេះមិនធម្មតាដូចយើងគិតទេនៅមានទៀតជាពិសេសខែតុលានេះ

បានផុស

នៅ

អ្នកគ្រូហុងស៊ុយបែបវិទ្យាសាស្រ្ដ ណាលី បានឲ្យដឹងថា ឆ្នាំនេះមិនធម្មតាដូចយើងគិតទេនៅមានទៀតជាពិសេសខែតុលានេះ ដែលចង់សបញ្ជាក់ថា គ្រោះកាចនៅឆ្នាំនេះនឹងមានជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកគ្រូហុងស៊ុយបែបវិទ្យាសាស្រ្ដតែម្នាក់ ដែលបានក្លាយជាសមាជិកពេញសិទ្ធិរបស់ស្ថាប័នហុងស៊ុយពិភពលោក ឡុង ណាលី បានស៊ែរវីដេអូអំពីការបំផ្លិចបំផ្លាញដែលបង្កឡើងដោយព្យុះកំណាច Milton នៅរដ្ឋ Florida ប្រទេសអាមេរិក។ អមជាមួយវីដេអូនេះផងដែរ អ្នកគ្រូហុងស៊ុយបានភ្ជាប់ជាមួយសំណេរថា “អ្នកដែលបានអានសៀវភៅហុងស៊ុយ ឆ្នាំ២០២៤ ដែលចេញកាលពីចុងឆ្នាំ២០២៣ នឹងបានដឹងមុខរាល់ហេតុការណ៍ទាំងនេះថាធ្ងន់ធ្ងរប៉ុនណា?”។ បន្ថែមពីលើនោះអ្នកគ្រូក៏បានបន្ដទៀតថា “ឆ្នាំនេះមិនធម្មតាដូចយើងគិតទេនៅមានទៀតជាពិសេសខែតុលានេះ”។

តាមរយៈការបញ្ចេញមតិនេះ ក៏ដូចជាសាររំលឹកទៅដល់មនុស្សគ្រប់គ្នាឲ្យប្រឹងសាងអំពើល្អ ជៀសវាងការធ្វើអំពើអបាយមុខផ្សេងដែលនាំឲ្យវិនាសទៅថ្ងៃមុខ។ គួររំលឹកថា អ្នកគ្រូ ឡុង ណាលី ជាគ្រូហុងស៊ុយស្ដ្រីខ្មែរមួយរូបដែលទទួលបានការគាំទ្រខ្លាំងពីប្រជាជនកម្ពុជា និងមានសញ្ញាបត្រត្រឹមត្រូវទទួលស្គាល់ដោយស្ថាប័នហុងស៊ុយពិភពលោក ជាពិសេសអ្នកគ្រូ ឡុង ណាលី តែងតែទស្សន៍ទាយពីហេតុការណ៍ផ្សេងៗមុខកើតឡើងផងដែរ៕


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម