Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន ប្រកាសស្ម័គ្រ​ចិត្តចាក់វ៉ាក់សាំងកូវីដ១៩​របស់ចិន

បានផុស

នៅ


លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជាអ្នក​​នាំពាក្យក្រសួងសុខាភិបាលបានប្រកាសស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ្១៩នាពេលខាងមុខនេះ។ ការប្រកាសនេះបានធ្វើឡើងនៅក្នុងសន្និសិទកាសែតមួយនៅក្រសួងសុខាភិបាលនារសៀលថ្ងៃទី៨ កម្ភៈឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានបន្តថា រូបលោកស្រី​ផ្ទាល់ស្មគ្រ័ចិត្តចាក់វ៉ាក់សាំងកូវីដ១៩ របស់ស៉ីណូហ្វាម ដែលជាជំនួយរបស់​ចិន​១លានដូស​ដើម្បី​ បង្កើនជំនឿចិត្តដល់ប្រជាពលរដ្ឋ។ “អញ្ចឹង​ខ្ញុំ​អញ្ជើញ​បងប្អូន​អ្នក​សារព័ត៌មាន​​ផ្ដិត​យក​រូបភាព​ ដើម្បី​​ផ្សាយ​ឱ្យ​បង​ប្អូន​​ប្រជាពលរដ្ឋ​បាន​​ឃើញ​ និង​ជា​​ការ​ជួយ​ជំរុញ​​ផ្តល់នូវទំនុក​ចិ​ត្ត​ថែម​ទៀត​ ឱ្យបាន​​ច្បាស់ថា វ៉ាក់សាំងនេះគឺជាឧបករណ៍​ដ៏មាន​សារសំខាន់​សម្រាប់​អាយុជីវិត​របស់​មនុស្ស មិនមែនជាឧបករណ៍ដែលធ្វើ​យក​មក​លេងសើចនោះទេ”។

លោកស្រី​បានបន្ថែម​ថា វ៉ាក់សាំងកូវីដ១៩ បើសិន​ជាមាន​លុយក៏គេមិនអាចរក​ទិញ​បាន​ដែរ ក្នុង​នោះសូម្បី​ប្រទេសមួយ​ចំនួន​ផង​ គឺមិន​អាច​រក​ទិញ​​បាន​ទេ​។ ​ពេល​នេះចាក់វ៉ាក់សាំង​ឥតគិតថ្លៃ ហេតុអ្វី​យើង​មិន​អាច​ចាក់?យើង​មាន​ក្រុម​ដែល​ត្រូវ​ដើរតួនាទី​ ដើម្បីចាក់បង្ហាញភាពជឿជាក់​ ហើយ​ក៏បង្ហាញ​ឱ្យ​ច្បាស់​ថា វ៉ាក់សាំងនេះអាច​ជួយ​ដល់​អាយុជីវិត​របស់​មនុស្ស​។

កម្ពុជានឹងចាប់ផ្តើមចាក់វ៉ាក់សាំងនៅថ្ងៃទី១០កម្ភៈខាងមុខនៅតាមមន្ទីរពេទ្យចំនួន៤នៅរាជធានីភ្មំពេញរួមមានពេទ្យកាល់ម៉ែត ពេទ្យអង្គឌួង ពេទ្យរុស្សីនិងពេទ្យកុមារជាតិ៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម