ព័ត៌មានជាតិ
ស្រ្តីមេផ្ទះ ត្អូញត្អែរពីការទទួលទានប្រចាំថ្ងៃ ព្រោះយល់ថា ចំណីអាហារភាគច្រើនប្រើសារធាតុគីមី
បញ្ហានៃការប្រើប្រាស់ម្សៅគីមីលើចំណីអាហារ ដែលដាក់លក់នៅលើទីផ្សារ ជាក្តីព្រួយបារម្ភសម្រាប់ពលរដ្ឋកម្ពុជា ជាច្រើនឆ្នាំមកហើយ រហូតដល់មិនដឹងថា គួរស្វែងរកអាហារប្រភេទណា ដែលមិនប្រើសារធាតុគីមីទាំងនោះ។ នេះជាការលើកឡើង របស់អ្នកស្រី ជា ស្រីនាង ដែលជាស្ត្រីមេផ្ទះមួយរូប រស់នៅទីក្រុងភ្នំពេញ។

ពាក់ព័ន្ធនឹងអាហារទទួលទានប្រចាំថ្ងៃ អ្នកស្រីជា ស្រីនាង រៀបរាប់ថា នៅក្នុងគ្រួសារ អ្នកស្រីជាអ្នកដែលត្រូវរ៉ាប់រង លើការទទួលទានរបស់គ្រួសារ ហេតុនេះហើយ វាចាំបាច់ណាស់ដែលត្រូវជ្រើសរើសយក ចំណីអាហារណាដែលល្អ សម្រាប់សុខភាព ប៉ុន្តែអ្វីដែលជាបញ្ហាចម្បងរបស់អ្នកស្រី គឺមិនអាចបែងចែកដឹងថា អាជីវករណាលក់មិនប្រើថ្នាំ។
ទន្ទឹមនេះអ្នកស្រី សាវ៉ាង ស្រ្តីមេផ្ទះមួយរូប បានត្អូញត្អែរដែរថា “ឥលូវ វាស្ទើរតែទូទៅហើយសម្រាប់អ្នកលក់ ទាល់តែប្រើសារធាតុគីមី ទើបគាត់អាចទុកលក់បានយូរ ហើយទម្រាំដល់ដំណាក់កាលដាក់លក់លើទីផ្សារ មិនដឹងថា គីមីប៉ុន្មានតង់ទេ ព្រោះអ្នកដាំក៏ប្រើសម្រាប់សត្វល្អិត ឯអ្នកលក់នៅផ្សារ ក៏ប្រើឱ្យនៅស្រស់ អ៊ីចឹងហើយហានិភ័យ គឺយើងអ្នកទទួលទានហ្នឹងឯង”។
ជុំវិញបញ្ហានេះ យុវតី ប៉ិច សុវុឌ្ឍិកា អ្នករៀនជំនាញគីមីចំណីអាហារ បានចែករំលែកថា ម្សៅស ជាប្រភេទសារធាតុគីមី មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារទេ ប៉ុន្តែអាជីវករកម្ពុជាភាគច្រើន កំពុងតែប្រើប្រាស់ សារធាតុគីមីហាមឃាត់នេះ។ ក្រៅពីសារធាតុគីមីនេះ ក៏នៅមានសារធាតុ គីមីផ្សេងទៀត ដែលត្រូវបានគេប្រើ លើម្ហូបអាហារប្រចាំថ្ងៃផងដែរ ដូចជា អាសុីតសាលីសាលិច ប៉ូរ៉ាក់ និងហ្វ័រម៉ុលជាដើម នៅក្នុងសាច់ និងបន្លែ ដែលជាហានិភ័យនៃជំងឺជាច្រើន មិនត្រឹមតែប៉ះពាល់សុខភាពយូរអង្វែង អាចបង្កជាជំងឺមហារីកទៀតផង។

បើតាមរបាយការណ៍ស្រាវជ្រាវរបស់អ្នកជំនាញផ្នែកគីមី និងចំណីអាហារនៃវិទ្យាស្ថាន វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៃរាជបណ្ឌិតសភាកម្ពុជា អំឡុងឆ្នាំ២០១០ ក៏ធ្លាប់បានបង្ហាញថា ជាទូទៅសារធាតុសូដ្យូមអុីដ្រូស៊ុលហ្វីត (ម្សៅស) ត្រូវបានអាជីវករខិតខូចមួយចំនួនប្រើលើ សណ្តែកបណ្តុះ ខ្ញីហាន់ គល់ស្លឹកគ្រៃហាន់ ដូងខ្ចី ផ្លែត្នោត ដែលគេចិតសំបករួច និងស្ករត្នោតជាដើម ដើម្បីឱ្យនៅស្រស់ល្អ និងរក្សាទុកបានយូរ។
ប្រភពដដែលនេះ បញ្ជាក់ទៀតថា សារធាតុគីមីមួយនេះ ពិតជាមានផលប៉ះពាល់ចំពោះសុខភាពមនុស្ស ព្រោះវាអាចធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះខ្លាំង ថប់ដង្ហើម ឈឺក្រពះ ក្អួត រាគ កន្ទួលលើស្បែកផងដែរ។ បើចំពោះ អ្នកជំងឺហឺតវិញ គឺកាន់តែគ្រោះថ្នាក់ ព្រោះវាអាចធ្វើឱ្យពួកគាត់ស្ទះដង្ហើមសន្លប់ ឬអាចបាត់បង់ជីវិតបាន។
គួររំលឹកថា អ្នកជំនាញផ្នែកគីមី និងចំណីអាហារ នៃវិទ្យាស្ថាន វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នៃរាជបណ្ឌិតសភាកម្ពុជា ក៏ធ្លាប់បានគូសបញ្ជាក់ បញ្ហានេះជារឿងសំខាន់ ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាទប់ស្កាត់ ទាំងការអប់រំណែនាំ និងត្រូវត្រួតពិនិត្យលើការនាំចូល ក៏ដូចជាការដាំដុះយ៉ាងម៉ត់ចត់ជាប្រចាំ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


