ព័ត៌មានអន្ដរជាតិ
ជប៉ុន កម្ទេចចោលទុរេន និងម្ទេស វៀតណាម ក្រោយរកឃើញសារធាតុគីមីលើសស្ដង់ដា
ជប៉ុនបានកម្ទេចចោលទុរេន និងម្ទេសជាង ៥ តោនដែលនាំចូលពីវៀតណាមកាលពីខែតុលា បន្ទាប់ពីបានរកឃើញនូវកម្រិតថ្នាំសម្លាប់សត្វល្អិតខ្ពស់ជាងស្តង់ដារបស់ប្រទេសជប៉ុន ។

កាលពីថ្ងៃទី៥ ខែតុលា ក្រុមហ៊ុនវៀតណាមបាននាំទុរេនចំនួន ១.៤ តោនទៅកាន់ប្រទេសជប៉ុន ប៉ុន្តែត្រូវបានរកឃើញថា មានផ្ទុកសារធាតុគីមី Procymidone ក្នុងកំហាប់ ០.០៣ ឯកតា ។ ចំណែកម្ទេស ៤ តោនមានផ្ទុកសារធាតុគីមី Tricyclazole ក្នុងកំហាប់ ០.២ ឯកតា និងសាធាតុ Hexaconazole ក្នុងកំហាប់ ០.០៣ ឯកតា ដែលសុទ្ធសឹងតែលើសពីស្តង់ដាអនុញ្ញាតរបស់ជប៉ុនដែលកំណត់ត្រឹម ០.០១ ឯកតាប៉ុណ្ណោះ ។
ចំពោះសារធាតុ Procymidone ជាសារធាតុគីមីដែលគេប្រើដើម្បីសម្លាប់ស្មៅ ខណៈ Tricyclazole ប្រើសម្រាប់សម្លាប់ផ្សិត និងសារធាតុ Hexaconazole ប្រើដើម្បីការពារជំងឺផ្សិត និងជំងឺផ្សេងៗទៀត ។

ទីប្រឹក្សាពាណិជ្ជកម្មរបស់វៀតណាមប្រចាំនៅប្រទេសជប៉ុន លោក Ta Duc Minh បានប្រាប់សារព័ត៌មាន VNExpress ថា លោកបានជូនដំណឹងនេះទៅកាន់អាជ្ញាធរវៀតណាមរួចរាល់ហើយ ដើម្បីទប់ស្កាត់លែងឲ្យបញ្ហាសារធាតុគីមីហួសកម្រិតស្តង់ដា ចូលមកកាន់ប្រទេសជប៉ុនទៀត ។
ក្រៅពីវៀតណាម ប្រទេសជាច្រើនទៀត ក៏បរាជ័យក្នុងការបំពេញតាមស្តង់ដាររបស់ប្រទេសជប៉ុនដូចគ្នា ដោយសារតែជប៉ុនទាមទារស្តង់ដាគុណភាពខ្ពស់ខ្លាំងពេក ។

គួរបញ្ជាក់ថា ជប៉ុន គឺជាទីផ្សារនាំចេញធំជាងគេទី ៣ របស់វៀតណាមលើវិស័យកសិកម្ម ព្រៃឈើ និងអាហារសមុទ្រក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ដែលស្មើនឹង ៧.៤ ភាគរយនៃតម្លៃនាំចេញសរុប ។ ក្នុងនោះការនាំចេញបន្លែ និងផ្លែឈើមានតម្លៃ ១៥០ លានដុល្លារ ដោយកើនឡើង ៦.៦ ភាគរយ បើប្រៀបនឹងឆ្នាំមុន ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express
ចុចអាន៖ រយៈពេល ១១ ខែ វៀតណាម កើបលុយជាង ២៦ ពាន់លានដុល្លារពីវិស័យ ទេសចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


