Connect with us

ព័ត៌មានជាតិ

កសិករ​ដាំ​ស្លឹក​ខ្ទឹម​ចំណាយទុន​ជិត​១​ម៉ឺន​ដុល្លារក្នុង​ដី១​ហិកតា​

បានផុស

នៅ

ស្លឹក​ខ្ទឹម​ជា​ប្រភេទ​បន្លែ​តម្រូវការ​រាល់ថ្ងៃ​ដែល​កសិករ​យើង​តែងតែ​ដាំ​រៀងរាល់ឆ្នាំ​ជា​លក្ខណៈ​វិលជុំ​ជាមួយ​បន្លែ​ចម្រុះ​ផ្សេងទៀត​ក្នុង​រយៈពេល​យូរ​ឆ្នាំ​មកហើយ​ច្រើនតែ​ក្នុងស្រុក​ស្អាង ខេត្តកណ្តាល​ដែលមាន​ភូមិសាស្ត្រ​ជាប់មាត់​ទន្លេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជាការ​លើកឡើង​របស់​ពូ ម៉ៅ ដែលជា​កសិករ​ដាំ​ស្លឹក​ខ្ទឹម​ផង​ និង​ជា​អ្នកប្រមូល​ទិញ​ផង​ក្នុងស្រុក​ស្អាង ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​ថា ​ស្លឹក​ខ្ទឹម​មាន​បី​ប្រភេទ ស្លឹក​ខ្ទឹម​ខ្យល់​ដែល​នាំចូល​ពី​វៀតណាម​ច្រើន​។​ ស្លឹក​ខ្ទឹម​គុយទាវ និង​ស្លឹក​ខ្ទឹម​ចិន​ និង​ប្រភេទ​ខ្លះ​ជា​ពូជ​នាំចូល​ពី​ម៉ាឡេស៊ី​។​ក្នុង​ចំណោម​ប្រភេទ​ខ្ទឹម​ទាំងនោះ​ គឺ​មានតែ​ខ្ទឹម​ខ្យល់​តែប៉ុណ្ណោះ​ដែល​ថោក​ជាងគេ​។ ​ដោយឡែក​ក្នុងការ​ប្រមូល​ផល​នាំចេញ​ក្នុង​១​ថ្ងៃ​ពូ ម៉ៅ ​អាច​នាំទៅ​លក់​តាម​ទីផ្សារ​និង​ខេត្ត​បាន​ចំនួន​៥០០​គីឡូក្រាម​។​

ពូ ម៉ៅ បានលើកឡើង​ទៀតថា ​ដាំ​ស្លឹក​ខ្ទឹម​ក្នុង​ផ្ទៃដី​១​ហិកតា​អាច​ទទួលបាន​ផល​ចាប់ពី​១៥​ទៅ​១៦​តោន​ហើយ​បើ​គិត​ទៅលើ​ការចំណាយ​វិញ​រហូត​៣០​លាន​ទៅ​ជាង​៣០​លាន​ប្រហាក់ប្រហែល​១​ម៉ឺន​ដុល្លារ​។​ស្លឹក​ខ្ទឹម​ធ្លាក់​ថ្លៃ​ក្នុង​ខែមករា និង​ខែកុម្ភៈ​ដែល​សម្បូរ​​ច្រើន​ដែលមាន​តម្លៃ​ត្រឹមតែ​១​ពាន់​រៀល​ក្នុង​១​គីឡូក្រាម ​ហើយ​បើ​បាន​ថ្លៃ​ខ្លាំង​មិន​សម្បូរ​សោះ​នោះ ស្លឹក​ខ្ទឹម​អាច​បាន​ថ្លៃ​១​គីឡូក្រាម​ដល់​១២០០០​រៀល​។​ពូ ម៉ៅ បន្តទៀតថា​ ប៉ុន្មាន​ខែ​មុន​ស្លឹក​ខ្ទឹម​បាន​ថ្លៃ​ខ្ពស់​មែន តែ​មក​ដល់ពេលនេះ​ស្លឹក​ខ្ទឹម​ធ្លាក់​ថ្លៃ​មក​ត្រឹម​២០០០​រៀល​ក្នុង​១​គីឡូក្រាម​។​ បានន័យថា​ក្នុងតម្លៃ​២០០០​រៀល​ខាត​ច្រើនតែ​យើង​បាន​ពូជ​ទុក​លក់​ទប់ទល់​វិញ​បាន​។​

ពូ ម៉ៅ បានបញ្ជាក់​ពី​ការធ្លាក់​ថ្លៃ​ស្លឹក​ខ្ទឹម​ច្រើន​មកពី​មាន​អ្នក​ដាំ​ច្រើន​ពីមុន​ធ្លាប់​ល្បី​ស្រុក​ស្អាង ខេត្តកណ្តាល​ឥឡូវ​មាន​រហូតដល់​ខេត្តកំពង់ឆ្នាំង បាត់ដំបង​ក៏មាន​អ្នក​ដាំ​ស្លឹក​ខ្ទឹម​ច្រើន​ផងដែរ​៕

អត្ថបទ ៖ កញ្ញា វ៉ាត​.

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៤៩ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម