Connect with us

ព័ត៌មានជាតិ

ស្រ្តី ០២ នាក់ជិះ​លើ​យន្តហោះ​តែមួយ ​ប្រកាសឆ្លង​កូវីដ ១៩ ទាំង​ពីរ​នាក់

បានផុស

នៅ

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ករណី​វិជ្ជមាន​កូវីដ ១៩ លើ​អ្នក​ដំណើរ ០២ នាក់​ទៀត​នៅ​ព្រឹកនេះ។ ការ​រកឃើញ​ ០២​ នាក់​បន្ថែម​ជា​ករណី​ទី ៣៨៩ ដែល​ត្រូវ​បានកត់​ត្រា​អ្នកឆ្លង​ជា​អ្នកដំណើរ​មកពីក្រៅ​ប្រទេស។

ស្រ្តី​ជនជាតិ​ខ្មែរ​អាយុ ១៩ ឆ្នាំ ធ្វើ​ដំណើរមកពី​អាមេរិក​បន្ត​ជើងហោះ​ហើរ​នៅប្រទេស​កូរ៉េខាងត្បូង ត្រូវ​បាន​ប្រកាស​ឆ្លង​កូវីដ ១៩។ ស្រ្តី​រូប​នេះ​បានមក​ដល់​ប្រទេស​កម្ពុជា​នៅថ្ងៃ ០៧ កុម្ភៈ តេស្តឃើញ​វិជ្ជមាន​ និង​ត្រូវ​បានបញ្ជូនទៅ​សម្រាកព្យាបាលនៅ​មណ្ឌលសុខភាព​ចាក់អង្រែ។

ជាមួយ​គ្នា​នេះ ស្រ្តីចិន​អាយុ ២៦ ឆ្នាំ ក៏​ប្រកាស​ឆ្លង​កូវីដ​១៩ ជា​ករណី​ទី​ពីរ​នៅ​ព្រឹកនេះ។ ស្រ្តី​ដែលមាន​អាសយដ្ឋាន​ស្នាក់នៅ​សណ្ឋាគារ​មួយ នៅ​រាជធានី​ភ្នំពេញ​នេះ​បាន​ធ្វើ​ដំណើរ​ពី​ចិន​បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​កម្ពុជា​នៅ​ថ្ងៃ ០៧ កុម្ភៈ ២០២១ ត្រូវ​​បាន​បញ្ជាក់​មាន​វិជ្ជមាន​កូវីដ ១៩ ដោយ​វិទ្យាស្ថានសុខភាព​សាធារណៈ។ បច្ចុប្បន្ន​ស្រ្តី​ចិន​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅព្យាបាល​នៅ​មជ្ឍមណ្ឌលជាតិកំចាត់​រោគរបេង និង​ហង់សិន។

គួរ​បញ្ជាក់​ថា ស្រ្តី​ទាំង​ពីរ​ធ្វើដំណើរ​លើ​ជើង​ហោះហើរ​តែ​មួយ​ពី​ប្រទេស​កូរ៉េ​ខាងត្បូង។ នៅលើ​យន្តហោះ​មានអ្នក​ដំណើរ ៩២ នាក់​ តែ​មានតែស្រ្តី​ពីរ​នាក់​ខាង​លើ​ដែល​តេស្ត​មាន​វិជ្ជមាន​កូវីដ ១៩៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម