Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួនជនបរទេសម្នាក់ឆបោក​លុយ​ថៅកែខ្មែរតាមសារ Telegram

បានផុស

នៅ

បុរសជនជាតិកាមេរ៉ូនម្នាក់ ត្រូវសមត្ថកិច្ចអាវុធហត្ថចាប់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនិងបទល្មើស ឆបោកប្រាក់ថៅកែលក់រថយន្តខ្មែរមួយរូបតាមសារអេឡិចត្រូនិកតេឡេក្រាមយកប្រាក់២ម៉ឺនដុល្លារ។

ជនសង្ស័យអាយុ ៣២ ឆ្នាំ មានឈ្មោះ Bangha calestu nyodeh ហៅ Joa ជាជនជាតិកាមេរ៉ូន។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះដែលជាថៅកែទិញ លក់រថយន្ត ឈ្មោះ ណាង វណ្ណៈ ដែលរស់នៅខណ្ឌសែងសុខ រាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ មានជនជាតិកាមេរ៉ូន២នាក់បានទំនាក់ទំនងជាមួយខ្លួនតាមរយៈ តេឡេក្រាម ដើម្បីនាំរថយន្តពីសហរដ្ឋអាមេរិកមកលក់នៅកម្ពុជា ដោយសាររថយន្តនៅអាមេរិកលក់ថោកៗ ហើយពួកគេមានបងប្អូននៅទីនោះ បើខ្លួនសហការរកសុីជាមួយពួកគេនឹងបានចំណេញច្រើន។

ក្រោយមកពួកគេក៏បានឯកភាពគ្នារកសុីជាមួយគ្នា។

លុះដល់ថ្ងៃទី ២៥មករា ឆ្នាំ២០២១ ឈ្មោះ mourice និងjoa បានមកដល់ផ្ទះរបស់ខ្លួនដោយប្រាប់ថាពួកគេបានរៀបចំឯកសារដើម្បីបញ្ជូនរថយន្តចំនួន២កុងតៃនឺមកហើយ ឲ្យដាក់ប្រាក់កក់ចំនួន៥មុឺនដុល្លារមក។

ពេលនោះឈ្មោះ ណាង វណ្ណៈ បានព្រមអោយប្រាក់កក់ចំនួន២មុឹនដុល្លារសិន ពេលបំពេញបែបបទរួចសឹមអោយគ្រប់ ។ ចាប់តាំងពីបានប្រាក់២មុឺនដុល្លារមក ការទំនាក់ទំនងគ្នាលែងបានទាំងស្រុង ពោលគឺបុរសស្បែកខ្មៅទាំង២នាក់រត់គេចខ្លួនតែម្ដង។ លុះដល់ថ្ងៃទី០៦ កុម្ភៈ ២០២១ ស្រាប់តែប្រទះឃើញឈ្មោះ joa ដើរតាមផ្លូវ ក៏ត្រូវចាប់ខ្លួនតែម្ដង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម