Connect with us

ព័ត៌មានជាតិ

អភិបាលកិច្ច​ល្អជា​បុរេ​លក្ខខណ្ឌ​សំខាន់​ ដើម្បី​ធានា​ឲ្យ​មានការ​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​

បានផុស

នៅ

​អភិបាលកិច្ច​ល្អជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ ក្នុង​ការ​ជំរុញ និង​គាំទ្រ​ដំណើរការ​នៃ​ការគ្រប់គ្រង​ធនធាន​ស្ថាប័ន អង្គភាព និង​ការ​អភិវឌ្ឍន៍​មួយ​ប្រកបដោយ​និរន្តរភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចនេះ​ហើយ ទើប​រាជរដ្ឋាភិបាល​បាន​ប្រកាស​ថា អភិបាលកិច្ច​ល្អ​ គឺជា​បុ​រេ​លក្ខខណ្ឌ​សំខាន់​ ដើម្បី​ធានា​ឲ្យ​មានការ​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច​ប្រកបដោយ​ចីរ​ភាព សមធម៌​និង​យុត្តិ​។​

​នេះ​បើតាម​ការលើកឡើង​រប​ស់លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ ក្នុង​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​៖ អភិបាលកិច្ច​ល្អ និង​សេវា​សាធារណៈ​ឆ្លើយតប​នឹង​តម្រូវការ​យេន​ឌ​រ័ ដល់​មន្ត្រី អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី​ភ្នំពេញ និង​ការ​រិ​យា​ល័យ​ប្រជាពលរដ្ឋ​​នៅ​សាលា​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​៩​កុ​ម្ភៈ​នេះ​។​

លោក ហួត ហៃ បាន​ថ្លែងថា អភិបាលកិច្ច​ល្អជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ និង​គាំទ្រ​ដំណើរការ​នៃ​ការគ្រប់គ្រង​ធនធាន​ស្ថាប័ន អង្គភាព និង​ការអភិវឌ្ឍ​ន៍​មួយ​ប្រកបដោយ​និរន្តរភាព​។ ​ដូចនេះ​ហើយ​ទើប​រាជរដ្ឋាភិបាល​បាន​ប្រកាស​ថា អភិបាលកិច្ច​ល្អ​ គឺជា​បុ​រេ​លក្ខខណ្ឌ​សំខាន់​ដើម្បី​ធានា​ឲ្យ​មានការ​អភិវឌ្ឍ​ន៍​សង្គម សេដ្ឋកិច្ច​ប្រកបដោយ​ចីរ​ភាព សមធម៌​និង​យុត្តិធម៌​ក្នុងសង្គម ហើយ​បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​ ដែល​អភិបាលកិច្ច​ល្អជា​ស្នូល ដ៏​សំខាន់​ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​គោលនយោបាយ​ភូមិ​.​ឃុំ​.​សង្កាត់​មាន​សុវត្ថិភាព និង​យុទ្ធសាស្ត្រ​នានា​របស់​រាជរដ្ឋាភិបាល និង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។

លោក​បន្តថា ដើម្បី​អនុវត្ត​លិខិតបទដ្ឋាន​គតិយុត្ត​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​ចាប់​ផ្តើម​ដំណើរការ​អង្គភាព​ច្រកចេញ ចូល​តែមួយ​នៅ​ឆ្នាំ​២០១៨​ដោយ​ឈរ​លើ​គោលការណ៍​នៃ​ការផ្តល់សេវា​ឆាប់រហ័ស ងាយស្រួល មាន​តម្លាភាព ប្រសិទ្ធភាព ប្រសិទ្ធ​ផល​ដែល​កន្លងមក យើង ទទួលបាន​ការ​ពេញចិត្ត និង​ជឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​អង្គការ សង្គម​ស៊ីវិល​នានា​។​ ការ​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​តាមរយៈ​អង្គភាព ច្រក​ចេញចូល​តែមួយ​នៅ​រាជធានី​ភ្នំពេញ គឺ​យើង​បាន​អនុវត្ត​តាម​គោល​ការ​ណ៍​អភិបាលកិច្ច​ល្អ​៕

អត្ថបទ៖ ​ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម