Connect with us

ព័ត៌មានជាតិ

បណ្ណាល័យ “​បំភ្លឺ​អនាគត​” ផ្សព្វផ្សាយ​សៀវភៅ​អប់រំ​ស្តីពី ជំងឺ​កូ​វីដ​ និង​ខ្លះទៀត​សម្រាប់​ជា​ចំណេះដឹង​ដល់​សិស្ស​

បានផុស

នៅ

សៀវភៅ​អប់រំ​ស្តីពី ជំងឺ​កូ​វីដ​-១៩ ចំនួន​១០០០​ក្បាល​ជា​លើកដំបូង និង​សៀវភៅ​មួយចំនួនទៀត សម្រាប់​ជា​ចំណេះដឹង​ដល់​សិស្ស ត្រូវបាន​បណ្ណាល័យ “​បំភ្លឺ​អនាគត​” ធ្វើការ​ផ្សព្វផ្សាយ នា​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​នៅ​សាលារៀន​ចិន ឈុ​ង ជី​ង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សៀវភៅ​អប់រំ​ជា​ភាសា​ខ្មែរ​នេះ ត្រូវបាន​បោះពុម្ព​ឡើង​ដោយ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះថា ឆាយ​ណា​ហ៊រ​ទៀន ហៅ​កាត់ (CHD) ក្នុង​គោលបំណង​ផ្តល់​ខ្លឹមសារ​អប់រំ និង​បណ្តុះ​ស្មារតី​កុមារ​ពី​វិធាន​ការពារ​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ តាមរយៈ​ការរក្សា​អនាម័យ​ខ្លួនប្រាណ ការពាក់​ម៉ាស ការ​លាងដៃ​ជាមួយ​សាប៊ូ ការរក្សា​គម្លាត​សង្គម និង​ការបង្ហាញ​នូវ​រោគសញ្ញា​ដែល​សង្ស័យថា ឆ្លង​មេរោគ​ដ៏​កាច​សាហាវ​នេះ​ដូចជា មាន​អាការៈ​គ្រុនក្តៅ​ខ្លាំង តឹងទ្រូង ពិបាក​ដកដង្ហើម ជាដើម​។

​តាម​ការបញ្ជាក់​របស់​តំណាង​ក្រុមហ៊ុន CHD បានឲ្យ​ដឹងថា សៀវភៅ​អប់រំ​នេះ អាចបង្កើត​រូបមន្ត​ថ្មី​នៃ​ការអប់រំ​កុមារ​តាមបែប​វិទ្យាសាស្ត្រ​នៃ​ការពារ​ខ្លួន​ពី​ជំងឺ​រាតត្បាត ក៏ដូចជា​ចូលរួម​លើកកម្ពស់​គុណភាព​អប់រំ​ដល់​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​បញ្ជាក់​ថា តាមរយៈ​ការបង្កើត​បណ្ណាល័យ “​បំភ្លឺ​អនាគត​”​ក្រៅ​បណ្តាញ អា​ចត​ភ្ជាប់​ចំណេះដឹង​តាម​អន​ឡាញ និង​នៅ​កន្លែង​ជាក់ស្តែង ដើម្បី​ផ្តល់​ចំណេះវិជ្ជា ​ដែល​មាន​តម្លៃ​កាន់តែច្រើន​ដល់​ក្មេងៗ​នៅតាម​តំបន់​។ លោក​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ​បច្ចុប្បន្ន​បណ្ណាល័យ “​បំភ្លឺ​អនាគត​” បាន​គ្របដណ្តប់​សិស្ស​ជាង​មួយ​ពាន់​នាក់ នៃ​សាលារៀន​ភាសា​ចិន​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​ការបង្ការ​ជំងឺឆ្លង វិទ្យាសាស្ត្រ និង​សោភណភាព ដើម្បី​បង្កើត​ស្ពាន​ចំណេះដឹង​សម្រាប់​កុមារ​កម្ពុជា​។

លោកស្រី នៅ ខន នាយិកា​រង​សាលារៀន ឈុ​ង ជី​ង ដែល​ទទួល​បាន​ការឧបត្ថម្ភ​សៀវភៅ​នេះ បានឲ្យ​ដឹងថា ក្នុងខណៈពេល​បើក​សាលារៀន​ឡើងវិញ បណ្ណាល័យ “​បំភ្លឺ​អនាគត​” បាន​នាំមក​នូវ​សៀវភៅ​ចំនួន​៦០០​ក្បាល និង​គ្រឿង​សម្ភារ​សម្រាប់​បង្រៀន និង​កីឡា សំដៅ​ផ្តល់​ចំណេះដឹង​ប្រកបដោយ​ភាព​គ្រប់​ជ្រុងជ្រោយ​ដល់​សិស្ស​នៅ​កម្ពុជា​។

​តំណាង​សិស្ស​សាលារៀន ឈុ​ង ជី​ង បានបង្ហាញ​ពី​ក្តីសប្បាយ​រីករាយ​ពី​ការ​អាន​សៀវភៅ​គំនូរ និង​ទស្សនា​ឃ្លី​ប​វីដេអូ​គ្រប់បែបយ៉ាង​អំពី​ការធ្វើ​ពិសោធន៍​នៃ​បណ្ណាល័យ “​បំភ្លឺ​អនាគត​” តាម​កុំ​ព្យូ​ទ័​រ ក្នុងអំឡុងពេល​ផ្ទុះ​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​។ កុមារ​រូបនេះ រំពឹងថា សៀវភៅ​នេះ នឹង​ផ្តល់​ចំណេះវិជ្ជា​បាន​កាន់​តែ​ច្រើន​ថែមទៀត អំពី​ការ​បង្ការ​ជំងឺ​ចំពោះ​ក្មេង​ជំទង់​ ដែល​មាន​អាយុ​ពី​៥ ដល់​១៦​ឆ្នាំ ក្នុង​ការ​ស្វែងយល់​ពី​ចំណេះដឹង និង​ផ្តល់​ការគាំទ្រ​ដល់​ការអប់រំ​ក្នុង​តំបន់​ឲ្យ​មាន​ភាព​កាន់តែ​ល្អ​ពេញលេញ​។

​សូម​បញ្ជាក់ថា ក្រុមហ៊ុន CHD ដែលជា​សហគ្រាស​ផលិត​ថាមពល​លំដាប់​កំពូល​លើ​ពិភពលោក ដែល​វិនិយោគ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​។ ការបោះពុម្ព​សៀវភៅ​នេះ ជា​ផ្នែក​មួយ​ចូលរួម​ដល់​ការអភិវឌ្ឍ និង​ការលើកកម្ពស់​គុណភាព​អប់រំ​កុមារ​នៅ​កម្ពុជា​។ ក្រៅពីនេះ​ក្រុមហ៊ុន ក៏បាន​រៀបចំ​ឱ្យមាន​នូវ​ពិព័រណ៍​រូបភាព និង​ការប្រកួត​គូរគំនូរ​ក្មេង​ជំទង់ ដែល​ឈ្មោះ “​ថាមពល​ពេលអនាគត​”​ជាដើម ដើម្បី​អនុវត្ត​គំនិត​ផ្តួចផ្តើម “​ខ្សែ​ក្រ​វា​មួយ​ត់​និង​ផ្លូវ​មួយ​” នៃ​គោលនយោបាយ​ចិន ដែល​ប្រកបដោយ​នវានុវត្តន៍ ភាព​សម្របសម្រួល បៃតង ភាព​បើកទូលាយ និង​ការចែករំលែក​ការអភិវឌ្ឍ ក៏ដូចជា​ជំរុញ​ការរួម​រស់នៅ​ប្រកបដោយ​សុខដុមរមនា​រវាង​មនុស្ស និង​ធម្មជាតិ​ផងដែរ​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម