Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ រោងចក្រសហគ្រាសណាលាក់បាំងបុគ្គលិករបស់ខ្លួន នឹងត្រូវប្រឈមការផាកពិន័យ ឬ ប្ដឹងឡើងតុលាការ

បានផុស

នៅ

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឱ្យ​ដឹង​ថា រោងចក្រ​សហគ្រាស​ទាំង​ឡាយ​ណា​លាក់បាំង​បុគ្គលិក​របស់​ខ្លួន នឹង​ត្រូវ​ប្រឈម​ការ​ផាក​ពិន័យ ឬ អាច​ឈាន​ដល់​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​នេះ ធ្វើឡើង​បន្ទាប់ពី​កន្លងមក​មាន​សហគ្រាស គ្រឹះស្ថាន និង​ក្រុមហ៊ុន​មួយ​ចំនួន មិនបាន​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន ដោយ​បាន​លាក់​ចំនួន​បុគ្គលិក ឬ កម្មករ-និយោជិត មិន​ប្រកាស​ឈ្មោះ​មក ប​.​ស​.​ស​. ដើម្បី​ស្នើសុំ​ចុះ​បញ្ជី​ចូល​សមាជិក ប​.​ស​.​ស​. ជាហេតុ​ធ្វើ​ឱ្យ​ពួកគាត់​ទាំងអស់​មិន​អាច​ទទួល​បាន​ការ​ធានារ៉ាប់រង​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​ប្រាក់​សោធន រួម​ទាំង​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម​ផ្សេងៗ ជាច្រើន​ទៀត ដែល​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ១៩ ធ្នូ​នេះ​ថា «នៅ​ពេល​ដែល​ក្រុម​អធិការកិច្ច​ការងារ​រក​ឃើញ​រោងចក្រ​សហគ្រាស​ណា​ដែល​លាក់បាំង​បុគ្គលិក​វា​ជា​រឿង​មួយ​ផ្ទុយ​ទៅ​នឹង​ច្បាប់​ការងារ​ ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​ដល់​កម្មករ-និយោជិត ពិសេស​ការ​ទទួល​បាន​របប​សន្តិសុខ​សង្គម​។ អីចឹង​ហើយ​បាន​ជា​យើង​តែងតែ​ដាក់​កំហិត ឬ ពិន័យ​ចំពោះ​រោងចក្រ​នោះ ក្នុង​ករណី​យើង​ដាក់​វិន័យ​ហើយ​រោងចក្រ​សហគ្រាស​នោះ​មិន​ព្រម​អនុវត្ត​តាម​ការ​ណែនាំ​ទៀត​នោះ យើង​ក៏​អាច​ពិចារណា​នឹង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ដោះស្រាយ​តាមច្បាប់​»។

លោក​បាន​បន្ត​ថា ការ​អនុវត្ត​តាម​ផ្លូវ​ច្បាប់​ចំពោះ​ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន​មិន​អនុវត្ត​តាម​ច្បាប់ គឺ​ដើម្បី​ឱ្យ​បុគ្គលិក ឬ កម្មករ-និយោជិត កំពុង​បំពេញ​ការងារ​ក្នុង​ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន​ទាំងអស់​នោះ ឱ្យ​ទទួល​បាន​ការ​គាំពារ​ពេញលេញ ក្នុង​ន័យ​ចូលរួម​ចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ និង​លើក​កម្ពស់​ស្ថិរភាព​សង្គម។

លោក កត្តា អ៊ន បាន​លើក​ឡើង​ទៀត​ថា «ខ្ញុំ​សូម​អំពាវនាវ​ដល់​រោងចក្រ​សហគ្រាស​ទាំងអស់ ត្រូវ​គោរព​ច្បាប់​ការងារ​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ត្រូវ​បំពេញបែបបទ និង​ចុះ​បញ្ជិកា​រោងចក្រ​សហគ្រាស និង​ចុះ​បញ្ជិកា​កម្មករ-និយោជិត​របស់​ខ្លួន ដើម្បី​ចូលរួម​គោរព​ច្បាប់​ការងារ ក៏ដូចជា​គិតគូរ​ដល់​ផល​ប្រយោជន៍​កម្មករ-និយោជិត ទាំងអស់​គ្នា​»។

គួរ​បញ្ជាក់​ថា កម្ពុជា មាន​រោងចក្រ​សហគ្រាស​ចំនួន ១៧ ២៥១ រោងចក្រ និង​កម្មករ-និយោជិត សរុប​ចំនួន​ជិត ១,៥ លាន​នាក់។ ក្នុង​នោះ រោងចក្រ​សហគ្រាស​ក្នុង​វិស័យ​វាយនភណ្ឌ​,​កាត់ដេរ​,​ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប មាន​ចំនួន ១.៣៣២ រោងចក្រ មាន​កម្មករ​និយោជិត​សរុប​ប្រមាណ ៨៤ ម៉ឺន​នាក់ ដោយ​ទទួល​បាន​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​ប្រមាណ​ជិត ៣ ពាន់​លាន​ដុល្លារ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ វិនាទី មុន

ហូលពិតានខ្មែរ អាចប្រឈមនឹងការបាត់បង់ ខណៈបច្ចុប្បន្ន ក្នុងសារមន្ទីរជាតិមានត្រឹមតែ ៧០ផ្ទាំង តែប៉ុណ្ណោះ

ព័ត៌មានជាតិ១១ នាទី មុន

តើគួរធ្វើបែបណា ទើបអាចទប់ស្កាត់បញ្ហាក្មេងទំនើង កុំឱ្យមានការកើនឡើង?

ជីវិតកម្សាន្ដ១៣ នាទី មុន

មេ ​MU ថៃ ប្ដឹង​ចោទ​ប្រកាន់​៤​ករណី ទៅកាន់ភាគីម្ខាងទៀត ក្រោយតុលាការ​ចេញដីកា​ចាប់​ខ្លួន

ព័ត៌មានជាតិ៣៤ នាទី មុន

ត្រៀមសម្រួលដល់ពលករកម្ពុជា មានបំណងមកស្រុកកំណើត អំឡុងចូលឆ្នាំខ្មែរ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ

សន្តិសុខសង្គម៤៣ នាទី មុន

នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស ៣៦ករណី ឃាត់ខ្លួនមនុស្សជាង ៨០នាក់

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម