ក្រុមប្រឹក្សា​រាជធានី​សំណូមពរ​ឱ្យ​សមត្ថកិច្ច​​​ទប់ស្កាត់​ក្មេង​ទំនើង​ ការជួញដូរ​ផ្លូវភេទនិងបញ្ហាផ្សេងៗ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រុមប្រឹក្សា​រាជធានី​សំណូមពរ​ឱ្យ​សមត្ថកិច្ច​​​ទប់ស្កាត់​ក្មេង​ទំនើង​ ការជួញដូរ​ផ្លូវភេទនិងបញ្ហាផ្សេងៗ​

Published

on

ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​សំណូមពរ​ឱ្យ​សមត្ថកិច្ច​មាន​វិធានការ​ទប់ស្កាត់​សកម្មភាព​ក្មេង​ទំនើង​ការជួញដូរ​ផ្លូវភេទ ការគ្រប់គ្រង​ស្ថានីយប្រេងឥន្ធនៈ និង​ការរៀបចំ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​តាម​ចិញ្ចើម​ផ្លូវថ្នល់​ឱ្យបាន​ខ្លាំងក្លា​ជាង​មុន ខណៈដែល​ក្នុង​ខែមករា ឆ្នាំ​២០២១ បទល្មើស ទាំងនេះ​នៅតែ​បន្ត​កើតមាន​នៅក្នុង​រាជធានី​ភ្នំពេញ​។​

ការ​សំណូមពរ​ពី​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ខាងលើនេះ​បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២១​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ​ឆ្នាំ​២០២១​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន លោក​ ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ​និង​លោក ​កើត ឆែ អភិបាល​រង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ។​

ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បាន​លើកឡើងថា ក្នុង​ខែមករា ឆ្នាំ​២០២១​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្មេង​ទំនើង១០៥​នាក់ហើយ ​ពាក់ព័ន្ធ​នឹង​បទល្មើសមាន​ចំនួន១០២​នាក់​។ ដូច្នេះ​លោក​សំណូមពរ​ឱ្យ​សមត្ថកិច្ច​មាន​វិធានការ​ទប់ស្កាត់​សកម្មភាព​ក្មេង​ទំនើង​ឱ្យបាន​ខ្លាំងក្លា​ជាង​មុន​។ ​ជាងនេះទៅទៀត សំណូមពរ​ឱ្យ​បង្កើន​ការផ្សព្វផ្សាយ​គោលនយោបាយ “​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ” ដែល​ទើបនឹងកែសម្រួល​ថ្មីៗ​នេះ​មាន ០៧​ចំណុច ឱ្យបាន​ជ្រួតជ្រាប​ទូលំទូលាយ និង​មានការ​យកចិត្តទុកដាក់​អនុវត្តឱ្យបាន​ល្អប្រសើរ ព្រោះ​ពិនិត្យ​តាម​របាយការណ៍​ឃើញថា​បញ្ហា​គ្រោះ​អគ្គិភ័យ​មានការ​កើនឡើង​។​

លោក​បន្តថា ការជួញដូរ​ផ្លូវភេទ​ក្នុង​ស្រទាប់​យុវវ័យ និង​កុមារតែង​កើតឡើង​បន្តបន្ទាប់ គួរឱ្យ​ចាប់​អារម្មណ៍ ដូចនេះ សំណូមពរ​ពង្រឹងពង្រីក​យន្ត​ការអប់រំ​មុខសញ្ញា​នេះ និង​ក្រុមគ្រួសារ តាមរយៈ​ពង្រឹងពង្រីក​យន្តការ​អប់រំ ដោយ​ប្រគល់ជូន​នារី និង​យុវជន​ជា​កម្លាំង​ស្នូល​ក្នុងការ​អប់រំ ព្រមទាំង​មានការ​លើកទឹកចិត្ត​ចំពោះ សកម្មភាព​អប់រំ​ដោយមាន​ការត្រួតពិនិត្យ​ជាប្រចាំ​។​

​ចំពោះ​ការរៀបចំ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​តាម​ចិញ្ចើម​ផ្លូវថ្នល់ សំណូមពរ​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​សិក្សា​ផ្នែក​ច្បាប់ ដើម្បី​ដាក់ចេញ​នូវ​វិធានការ​ផាកពិន័យ​ឱ្យបាន​ម៉ឺងម៉ាត់ ដើរ​ទន្ទឹម នឹង​វិធាន​ការអប់រំ​។​

​លោក​បន្តទៀតថា ការគ្រប់គ្រង​ស្ថានីយប្រេងឥន្ធនៈ និង​ឥន្ធនៈ​ឃើញថា អាជ្ញាធរ​បាន​ខិតខំ​ធ្វើបាន​ច្រើន ហើយ នៅសល់តែ ៦៩​ទីតាំង​ទៀត​ប៉ុណ្ណោះ ដែល​មិនទាន់​មានច្បាប់ ។ ដូច្នេះ​ស្នើ​ជំរុញ​ការងារ​នេះ​បន្ថែមទៀត​។ មូលដ្ឋាន​អាជីវកម្ម​ឧស្ម័ន​ឥន្ធនៈ​ខ្នាតតូច​មានច្បាប់ ១០៨​មូលដ្ឋាន អត់​ច្បាប់ ៦៩​មូលដ្ឋាន​ដែល​ការងារ​គ្រប់គ្រង​អាជីវកម្ម​នេះ​ក្រសួង​បានធ្វើ​ប្រតិភូកម្ម​មក​ការិយាល័យ​ច្រកចេញ​-​ចូល​តែមួយ​របស់ រដ្ឋបាល​ខណ្ឌ​រួចហើយ ដូចនេះ​ស្នើឱ្យ​រដ្ឋបាល​ខណ្ឌ​ជំរុញ​ការធ្វើ​ច្បាប់​ឱ្យបាន ១០០%៕​

អត្ថបទ ៖ ស្រីរ័ត្ន​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services