ព័ត៌មានជាតិ
កម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច តែប្តេជ្ញាចិត្តចូលរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
កម្ពុជាជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច ប៉ុន្តែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមចំណែកក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ នេះបើតាមលោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងនៅក្នុងពិធីបើកសិក្ខាសាលាលើកកម្ពស់ចំណេះដឹង ស្តីពីការប្រែប្រួលអាកាសធាតុជាមួយអ្នកសារព័ត៌មាននៅកម្ពុជា រៀបចំឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរបរិស្ថានខេត្តបាត់ដំបង។
ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងនោះបានកំណត់គោលនយោបាយអាទិភាព ៣ គឺស្អាត បៃតង និងចីរភាព។

លោក ជួប ប៉ារីស៍ បានថ្លែងថា ភាពស្អាត និងសុខភាពប្រជាពលរដ្ឋ ជាការងារអាទិភាពដែលរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់។ ការគ្រប់គ្រងសំណល់ គឺការកាត់បន្ថយសំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ គ្មានសំណល់ប្លាស្ទិកសហគមន៍ស្អាត បឹងបួរនឹងស្អាត តំបន់ធនធានធម្មជាតិ មិនមានការបំពុល ពីសំណល់។
លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងបន្តថា វិស័យព្រៃឈើនិងការប្រើប្រាស់ដីផ្សេងទៀតគឺជាកត្តាជំរុញដ៏សំខាន់នៃការលុបបំបាត់ការបញ្ចេញកាបូននៅកម្ពុជា ដើម្បីក្លាយជាអាងស្រូបកាបូននៅឆ្នាំ២០៥០ និងដើម្បីប៉ះប៉ូវចំពោះការបញ្ចេញឧស្ម័ន ដែលនៅសល់ពីវិស័យផ្សេងទៀត។

ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការផ្តល់កូនឈើជូនប្រជាពលរដ្ឋដាំក្នុង ១ ឆ្នាំ ១ លានដើម ដើម្បីជាវិធានការដើម្បីកាត់បន្ថយការបាត់បង់ព្រៃឈើ និងបង្កើនគម្របព្រៃឈើឲ្យបាន ៦០% នៅឆ្នាំ២០៥០។ យុទ្ធសាស្រ្តនេះ នឹងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈទទួលបានប្រយោជន៍ ពីការអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។
សិក្ខាសាលាលើកកម្ពស់ចំណេះដឹង ស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់ អ្នកសារព័ត៌មាននៅកម្ពុជា បានអញ្ជើញចូលរួមពីអ្នកសារព័ត៌មានចំនួន ៣០ នាក់ មកពីស្ថានីយវិទ្យុនិងទូរទស្សន៍ ទស្សនាវដ្តី កាសែតអេឡិកត្រូនិក ការសែតបោះពុម្ព និងបណ្តាញផ្សព្វផ្សាយអនឡាញធំៗនៅកម្ពុជា មានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) ក្នុងគោលបំណង ដើម្បីបង្កើនការរយល់ដឹងដល់អ្នកសារព័ត៌មាន និងសាធារណជន ឲ្យកាន់តែច្បាស់ពីសកម្មភាពនិងបេសកកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ ដោយក្នុងនោះ ក្រសួងបរិស្ថាន បានរៀបចំ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញ ការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០»៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


