Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនប្ដីប្រពន្ធវ័យចំណាស់មួយគូក្នុងករណីលួចកាបូបលុយ

បានផុស

នៅ

កម្លាំង​អន្តរាគមន៍ក្រុងបាត់ដំបង បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​និងឃាត់​ខ្លួនជនសង្ស័យជាប្ដី​ប្រពន្ធវ័យ​ចំ​ណាស់​មួយគូ​ក្នុងករណីលួច​ទ្រព្យសម្បត្តិជនរងគ្រោះក្នុងផ្សារបន្លែ ស្ថិត​ក្នុងភូមិអញ្ចាញ សង្កាត់អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់​ដំបង។

ការ​ឃាត់​ខ្លួននេះ​បាន​ធ្វើឡើង​កាលពីថ្ងៃ​ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៧​និង៣៨នាទី នៅ ចំ​ណុចក្រុមទី០១ ភូមិវត្ត​លៀប សង្កាត់​ចម្ការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថ​កិច្ច​បានឲ្យដឹងថា ជនសង្ស័យ​ដែលឃាត់ខ្លួន​មានឈ្មោះ វ៉ា យ៉ុង ភេទប្រុស អាយុ៥៣ឆ្នាំ មាន​ទីលំនៅ ក្រុមទី១ ភូមិវត្តលៀប សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង (​ប្ដី) ។ ឈ្មោះ​សុខ ផល្លា ភេទស្រី អាយុ៥៤ឆ្នាំ (ជាប្រពន្ធ)។

តាម​ពាក្យ​បណ្ដឹងរបស់​ជនរងគ្រោះឈ្មោះ កាន់ កុឡាប ភេទ​ស្រី អាយុ៥៣ឆ្នាំ មានទីលំនៅ ភូមិថ្នល់ ទទឹង ឃុំអូរ​អណ្តូង ស្រុក​សាលាក្រៅ ខេត្តប៉ៃលិន បានឲ្យដឹងថា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលា​ម៉ោង១៣និង៤០នាទី នៅចំណុចក្នុងផ្សារបន្លែ ស្ថិត​ក្នុងភូមិអញ្ចាញ សង្កាត់អូរ​ចារ ក្រុង​បាត់​ដំ​បង មាន​ជនសង្ស័យ​បានធ្វើសកម្មភាពលួចយកកាបូបស្ពាយ​ដាក់​ប្រាក់​និង​សម្ភារៈជា​របស់ខ្លួន ខណៈ​ពេលយក​ចេក​មក​លក់​ក្នុងផ្សារ ពេល​លួចបាន​ជនសង្ស័យក៏​ឡើ​ងជិះម៉ូតូ​ដែលចេញទៅ​បាត់។

ក្រោយ​ទទួលបាន​ពាក្យបណ្ដឹងរបស់ជនរងគ្រោះ កម្លាំង​សមត្ថកិច្ចក្រុងបាត់ដំបង បាន​បើកកិច្ច​ប្រតិ​បត្តិការស្រាវជ្រាវ រហូតឈានដល់ឃាត់​ខ្លួនជនសង្ស័យបានទាំងពីរនាក់ប្ដីប្រពន្ធ​និងដក​ហូតសម្ភារៈ​មួយចំនួនរួម​មាន​៖

– ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា ឌ្រី​ម សេ ១២៥ ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ ២០២០ លេខ តួ​- ម៉ាស៊ីន 5813865 ពាក់​ស្លាក​លេខ បាត់ដំបង 1AL 7138 ។

– កាបូប ស្ពាយ ពណ៌ ដី ចំនួន ០១

– ទូរស័ព្ទ ដៃ ម៉ាក OPPO ចំនួន ០១ គ្រឿង

– ប្រាក់ ដុល្លារ ចំនួន ៣,៧០០ ដុល្លារ

– ប្រាក់ បាត ចំនួន ៩០,០០០ បាត

– អាវយឺតដៃវែង ពណ៌លឿង០១ និងខោជើ​ងវែង ពណ៌ខ្មៅ០១( ជាខោអាវដែលជនសង្ស័យពាក់ធ្វើ សកម្មភាព )

នៅ​ចំពោះ​សមត្ថកិច្ច​សង្ស័យ​បាន​ទ​ទួល​សារភាពថា ​ពួកគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ទ្រព្យ​សម្បត្តិ​របស់​ជនរង​គ្រោះ​នៅ​ចំណុច​កើ​ត​ហេតុ​ខាង​លើពិត​ប្រាកដ​មែន​។

បច្ចុប្បន្នការិយាល័យជំនាញកំពុងរៀបចំ​សំណុំរឿងដើ​ម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់​ការបន្តតាមនីតិវិធី រីឯ​វត្ថុតាង​ជា​ទ្រព្យ​របស់​ជនរងគ្រោះ​បានប្រគល់​ជូន​ម្ចាស់​វិញ​ហើយ​៕​

អត្ថបទ​ ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៥ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម