ព័ត៌មានជាតិ
នាវាខ្នាតយក្ស ១ គ្រឿង នាំភ្ញៀវទេសចរបរទេសជិត ១ ពាន់នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ
នាព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤ នេះ នាវាទេសចរណ៍ខ្នាតយក្ស ១ គ្រឿង បាននាំភ្ញៀវទេសចរ និងនាវិកចម្រុះជាតិសាសន៍ជិត ១ ពាន់នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព។

តាមការគ្រោងទុក នាវាទេសចរណ៍ខ្នាតយក្ស ១ គ្រឿង នេះ នឹងចាកចេញពីកំពង់ផែក្រុងព្រះសីហនុ ឆ្ពោះទៅប្រទេសវៀតណាម នៅម៉ោងប្រមាណ ២០ យប់ ថ្ងៃដដែល។

មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានប្រាប់ថា បន្ទាប់ពីនាវានេះចូលចតដោយសុវត្ថិភាព ក្រុមភ្ញៀវទេសចរខ្លះនាំគ្នាដើរ និងមួយចំនួនទៀត បានឡើងជិះរថយន្តក្រុងធ្វើដំណើរទេសចរណ៍នៅតាមទីប្រជុំជន រួមមាន ផ្សារលើ តំបន់ទំនប់លលក រមណីយដ្ឋានសំខាន់ៗ និងទីវត្តអារាមក្នុងក្រុងព្រះសីហនុ។

មន្ត្រីដដែល បានប្រាប់ថា នាវានេះ ឈ្មោះ Sea Bourn Encure សញ្ជាតិ Ba HaMas មានបណ្ដោយ ២១០.៥ ម៉ែត្រ ទទឹង ២៨ ម៉ែត្រ និងជម្រៅទឹក ៦ ម៉ែត្រ។ នាវានេះ ធ្វើដំណើរមកពីប្រទេសថៃ បាននាំភ្ញៀវទេសចរ ៥៥២ នាក់ ស្រី ២៧៨ នាក់ មាន ៣០ សញ្ជាតិ និងក្រុមនាវិក ៤២៥ នាក់ ស្រី ១០៨ នាក់ មាន ៥០ សញ្ជាតិ។

មន្ត្រីដដែល បានបញ្ជាក់ថា ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ USA ២២៧ នាក់ , BeiTish ៩៤ នាក់ និង Australy ៥៦ នាក់៕
អត្ថបទ ៖ ស៊ុយ ចាន់ធា




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


